11/07/2021 13:01 GMT+7 print

ប្រធានាធិបតីហុងគ្រីអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដែលវៀតណាមបានសម្រេចនាពេលកន្លងមក

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao អញ្ជើញប្រគល់លិខិតផ្ទេរសិទ្ធិរជូនប្រធានាធិបតីហុងគ្រី János Áder (រូបថត៖ Vietnam+)
 

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងពិធីទទួលឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao បន្ទាប់ពីលោកស្រីឯកអគ្គរដ្ឋទូត អញ្ជើញជូន សារតាំង នៅវិមានប្រធានាធិ បតីហុងគ្រីមក លោកប្រធានា ធិបតី János Áder បានបញ្ជាក់ថា ប្រទេសហុងគ្រីបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់លោកស្រីឯកអគ្គរដ្ឋទូតដើម្បីទទួលបានជោគជ័យជាច្រើន ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន។ លោកប្រធានាធិបតី János Áder បានលើកឡើងពីបញ្ហាដែលភាគីទាំងពីរអាចសហការគ្នាទាក់ទងនឹងបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ។ល។ និងបានសង្កត់ធ្ងន់លើរបៀបវារៈនៃកិច្ចប្រជុំកំពូលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព Planet Budapest  ២០២១ ដោយហុងគ្រីធ្វើជាម្ចាស់ផ្ទះរៀងចំព្រឹត្តិការណ៍នេះនៅចុងឆ្នាំនេះ។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao បានបញ្ជាក់ថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងហុងគ្រីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao បានសម្តែងនូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនិងរីកចម្រើនថែមទៀតលើគ្រប់វិស័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម