08/07/2021 12:44 GMT+7 print

កញ្ចប់វ៉ាក់សាំងដើមដំបូងចំនួន៩៧ពាន់ដូសរបស់ Pfizer/BioNtech បានមកដល់វៀតណាម

កញ្ចប់វ៉ាក់សាំងដើមដំបូងរបស់ Pfizer/BioNtech មកដល់ព្រលានយន្តហោះ Noi Bai។
 

នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល វៀតណាម លោក Truong Quoc Cuong បានទទួលកញ្ចប់ វ៉ាក់សាំងបង្ការកូវីដ ១៩ ឈ្មោះ Comirnaty របស់ក្រុមហ៊ុន Pfizer/BioNtech ចំនួន ៩៧.១១០ដូស។ នេះជាកញ្ចប់ដំបូងក្នុងចំនួនវ៉ាក់សាំងសរុប ៣១ លានដូស ដែល Pfizer/BioNtech បានសន្យាផ្គត់ផ្គង់ជូនវៀតណាមក្នុងឆ្នាំ២០២១។

ថ្លែងនៅពិធីទទួលវ៉ាក់សាំង លោកអនុរដ្ឋមន្រ្តី Truong Quoc Cuong បានសង្កត់ ធ្ងន់ថា ក្រសួងសុខាភិបាលមានបំណងចង់ឲ្យក្រុមហ៊ុន Pfizer ធានាដំណើរការផ្គត់ផ្គង់ វ៉ាក់សាំងបង្ការ កូវីដ ១៩ Comirnaty គ្រប់៣១លានដូសជូនវៀតណាមក្នុងឆ្នាំ២០២១ ព្រមទាំងពិចារណាបំពេញបន្ថែម ២០ លានដូសទៀត ក៏ដូចជាផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតវ៉ាក់សាំងសម្រាប់វៀតណាមនាពេលខាងមុខផងដែរ។

តាមការគ្រោងទុក ក្នុងខែកក្កដា នឹងបន្តមានកញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ ផ្សេងៗរបស់ Pfizer មកដល់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម