07/07/2021 13:55 GMT+7 print

វៀតណាមនិងអារ៉ាប់ប៊ីសាអូឌីតចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីការ ពិគ្រោះយោបល់នយោបាយ

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរតាមរយៈប្រព័ន្ធវីដេអូ។
 

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son និង រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បាន អញ្ជើញចុះហត្ថលេខាលើអនុ ស្សារណៈយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរតាមរយៈប្រព័ន្ធវីដេអូ។ ថ្លែងនៅពិធីនេះ រដ្ឋមន្រ្តីទាំង ពីរបានសម្ដែងការពេញចិត្តចំពោះជំហានអភិវឌ្ឍដ៏ល្អប្រសើរក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរនា ពេលកន្លងមក។ លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា វៀតណាមយកចិត្ត ទុកដាក់ខ្ពស់ដល់ការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហ ប្រតិបត្តិការលើច្រើនវិស័យជាមួយអារ៉ាប់ប៊ីសាអូឌីត ដែលជាដៃគូសំខាន់មួយរបស់ វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម