19/07/2021 15:01 GMT+7 print

សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គា

សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គាគឺជាម្ហូបឈ្ងុយឆ្ងាញ់មួយរបស់ប្រជាជនហាណូយ (Ha Noi) ដែលពួកគេចូលចិត្តពិសារ នៅរដូវក្តៅដើម្បីបំបាត់ភាពធុញទ្រាន់និងបង្កើនភាពស្រស់ក្នុងពេលបាយ។

សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គាដែលជាម្ហូបរបស់ប្រជាជនហាណូយ នៅសម័យមុន និងបង្ហាញពីភាពប៉ិនរបស់ចុងភៅ នៅក្នុងជម្រើសគ្រឿងផ្សំនិងគ្រឿងទេស ក្នុងដំណើរការកែច្នៃ។ ដើម្បីធ្វើមុខម្ហូបនេះពួកគេចាំបាច់ជ្រើសរើសសាឡាត់ដែលមានស្លឹកក្រាស់ ស្លឹកធំនិងមានរសជាតិជូរចត់បន្តិច។

គ្រឿងផ្សំត្រូវបានជ្រើសរើស រួមមាន៖ មើមខ្ទឹមឡាង (Lang) ដើមទាប មើមតូចតែក្រអូបណាស់ នំបញ្ចុក។ គ្រឿងផ្សំសំខាន់បំផុតក្នុងមុខម្ហូបនេះគឺស្រាបាយស្លជាមួយស្ករអំពៅ។ គេត្រូវជ្រើសរើសបាយស្រាដែលទើបយកចេញពីឆ្នាំងដែលកំពុងដាំស្រា។ គ្រាប់អង្ករដំណើបនៅពេលនោះនៅតែទុកទឹកនិងស្រា បន្ទាប់មកគេយកគ្រាប់បាយស្រាយដែលធ្វើឲ្យស្ងួត ហើយស្លជាមួយស្ករអំពៅ។ សាច់ជ្រូកគឺសាច់បីជាន់ (មានទាំងខ្លាញ់និងសាច់) បន្ទាប់មកស្ងាច់ជ្រូកស្ងោរឆ្អិននិងហាន់ជាចំណិតៗ ។ ទន្ទឹមនឹងនេះ ជ្រើសរើសបង្គាស្រស់ សាច់រឹងនិងបានលីងជាមួយអំបិលបន្តិច ។



បង្គាធ្វើរមៀលក្នុងមុខម្ហូបនេះគឺជាបង្គាស្រស់និងបានចាប់បាននៅបឹង តី (Tay)។


សាច់បានរមៀលគឺជាសាច់ជ្រូកបីជាន់


បាយស្រាត្រូវកែច្នៃយ៉ាងហ្មត់ចត់។


សាឡាត់រមៀលជាមួយបង្គា សាច់ជ្រូកនិងបាយស្រា ដែលជាម្ហូបឆ្ងាញ់មួយ នៅថ្ងៃរដូវក្តៅ។
 


នៅពេលបរិភោគម្ហូបនេះ ភ្ញៀវយកសាឡាត់មួយសន្លឹក និងដាក់លើចាន ហើយយកនំបញ្ចុកបន្តិច សាច់ជ្រូកមួយចំណិត បង្គារបានលីងឆ្អិនក្រហម បន្ទាប់មកដាក់បន្ថែមបាយស្រាមួយស្លាបតូចនៅខាងលើ។ រមៀលសាឡាត់និងយកស្លឹកខ្ទឹមដែលបានស្រុស ហើយ រុំនៅជុំវិញបន្លែសាឡាត់។ នៅពេលពិសារ រមៀលសាឡាត ភ្ញៀវមានអារម្មណ៍ថា ភាពទន់នៃនំបញ្ចុក ភាពស្រួយនៃបន្លែ រសជាតិឈ្ងុយឆ្ងាញ់មកពីស្រាច់ជ្រូកនិងបង្គា រួមជាមួយបាយស្រាដែលបង្កើតរសជាតិឆ្ងាញ់ដល់ជក់មាត់ ក្នុងថ្ងៃរដូវក្តៅ៕

  អនុវត្តន៍៖ ត្រឹន​ថាញ់យ៉ាង
ប្រែសម្រួលដោយង្វៀន​យ៉ាង