02/07/2021 12:25 GMT+7 print

គៀងគរជំនាញការផ្ដល់យោបល់ពីគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយម

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)
 

នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មការទទួលបន្ទុកគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយម បានអញ្ជើញជួបធ្វើការជាមួយសាស្ត្រាចារ្យ សាស្ត្រាចារ្យរង បណ្ឌិត និងជំនាញការជួរមុខជាច្រើនដើម្បីផ្ទៀងស្ដាប់ការផ្ដល់មតិយោបល់ពីគម្រោងនេះ។

ថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គម្រោងនេះគឺជាបញ្ហាគន្លឹះក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបន្តកសាងនីតិរដ្ឋសង្គមនិយមវៀតណាម។ ហេតុដូច្នេះ គណៈកម្មការទទួលបន្ទុកគម្រោង នឹងបន្តរៀបចំជំនួបធ្វើការ កិច្ចប្រជុំ និងសិក្ខាសាលាជាច្រើនថែមទៀតដើម្បីផ្ទៀងស្ដាប់មតិយោបល់របស់ជំនាញការ អ្នកវិទ្យាសាស្ត្រនិងប្រជាជនគ្រប់ស្រទាប់ផងដែរ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣នាពេលកន្លងទៅបានតកំណត់ការកសាងនិងសុក្រិតនីតិរដ្ឋវៀតណាមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាមនោះ គឺភារកិច្ចស្នូលនៃការផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយ។ ក្នុងនោះ ត្រូវការស្រាវជ្រាវដើម្បីចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋវៀតណាមដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម