30/06/2021 11:19 GMT+7 print

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារ

សម័យប្រជុំនេះមានការចូលរួមរបស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាយិកាប្រតិបត្តិមូលនិធិកុមារ អ.ស.ប (UNICEF) លោកស្រី Henritetta Fore ឯកអគ្គរដ្ឋទូតសុឆន្ទៈនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អ.ស.ប (UNESCO) លោក Forest Whitaker ប្រធានាធិបតីអៀឡង់ ប្រធានាធិបតីនីហ្សេ រួមជាមួយរដ្ឋមន្រ្តីនិងតំណាងជាន់ខ្ពស់នៃប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខនិងអង្គការអន្តរជាតិមួយចំនួនទៀត។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang ចូលរួមសម័យប្រជុំ។
(រូបថត៖ baoquocte)


នាយប់ថ្ងៃទី២៨ ខែមិថុនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំពិភាក្សាបើកចំហ ជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អំពីប្រធានបទ “កុមារនិងជម្លោះប្រដាប់អាវុធ” ក្រោមអធិបតីភាពរបស់ប្រធានាធិបតី អេស្តូនី លោក Kersti Kaljulaid ប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមិថុនាឆ្នាំ២០២១។

សម័យប្រជុំនេះមានការចូលរួមរបស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាយិកាប្រតិបត្តិមូលនិធិកុមារអ.ស.ប (UNICEF) លោកស្រី Henritetta Fore ឯកអគ្គរដ្ឋទូតសុឆន្ទៈនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អ.ស.ប (UNESCO) លោក Forest Whitaker ប្រធានាធិបតីអៀឡង់ ប្រធានាធិបតីនីហ្សេ រួមជាមួយរដ្ឋមន្រ្តីនិងតំណាងជាន់ខ្ពស់នៃប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ និងអង្គការអន្តរជាតិមួយចំនួនទៀត។

ថ្លែងនៅសម័យប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Dang Hoang Giang បានបញ្ជាក់ថា ការការពារកុមារគួរតែត្រូវបានដាក់នៅទីតាំងកណ្ដាលនៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អ.ស.ប ហើយត្រូវបានរួមបញ្ចូលក្នុងមុខងារប្រតិបត្តិការរបស់បេសកកម្មនានា។ លោកអនុរដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម