27/06/2021 16:09 GMT+7 print

វៀតណាមស្នើឱ្យប្រទេសដទៃទៀតបន្តផ្តល់អាទិភាពខ្ពស់ក្នុងការសម្របសម្រួលដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ ១៩

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើរថា បណ្តាប្រទេសនានាបន្តផ្តល់អាទិភាពខ្ពស់ក្នុងការសម្របសម្រួលដើម្បីកាត់បន្ថយ ផលប៉ះពាល់នៃកូវីដ-១៩ ការពារសុខភាពប្រជាជននិងស្តារការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់
 

អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung


នាយប់ថ្ងៃទី ២៤ ខែមិថុនា អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានចូលរួម កិច្ចប្រជុំអនឡាញមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) រួមមានប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដៃគូ EAS រួមមានចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។

ថ្លែងមតិនៅឯសន្និសីទ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើរថា បណ្តាប្រទេសនានាបន្តផ្តល់អាទិភាពខ្ពស់ក្នុងការសម្របសម្រួលដើម្បីកាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ ការពារសុខភាពប្រជាជននិងស្តារការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ហើយទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងគាំទ្រដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍និងធានាការអភិវឌ្ឍប្រកបដោយសមធម៌និងចីរភាពនៅក្នុងតំបន់ជាពិសេសអនុតំបន់មេគង្គ។ អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានបញ្ជាក់ជាថ្មីនូវគោលជំហររបស់អាស៊ាន ស្តីពីសមុទ្រខាងកើត ដោយស្នើឱ្យភាគីនានាបន្តអនុវត្តន៍ឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំជំនះរាល់បញ្ហាប្រឈមបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ ដើម្បីបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ដោយរួមចំណែករក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតនិងក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម