25/06/2021 17:01 GMT+7 print

វ៉ាក់សាំងសម្រាប់សហគមន៍

វៀតណាមកំពុងទប់ស្កាត់នឹងការផ្ទុះជំងឺកូវិដ - 19 លើកទី៤ ជាមួយនឹងទ្រង់ទ្រាយ កម្រិត ឆ្លងមេរោគ​រហ័ស មានទំហំធំបំផុតតាំងពីមុនមក។ តាមការណែនាំរបស់នាយករដ្ឋមន្រ្តីវៀតណាម ក្នុងការផ្ទុះជំងឺលើកនេះ វៀតណាមមានការកែច្នៃ “យុទ្ធសាស្រ្ត” ព្រមជាមួយនឹងការបង្ការជំងឺ “ទប់ទល់ការពារ” វៀតណាម​បានបង្វែទៅម្ចាស់ការវាយប្រហារ ដោយយុទ្ធសាស្រ្តវ៉ាក់សាំង។

ខិតខំប្រឹងប្រែងអភិក្រមវ៉ាក់សាំងបង្ការជំងឺកូវិដ - 19

សព្វថ្ងៃវ៉ាក់សាំងបង្ការជំងឺកូវិដ - 19 បានចាត់ទុកជា “អាវុធ” ដ៏ប្រសើរមួយ ចំពោះប្រទេសនានា ដើម្បីរួចចាកពីជំងឺរាតត្បាតនេះ។ ចេញពីការបទពិសោធជាក់ស្តែង កំពុងប្រព្រឹត្តទៅនៅប្រទេសនានា ដែលបានអនុវត្តចាក់វ៉ាក់សាំង សឱ្យឃើញថា មានតែវ៉ាក់សាំងបង្ការជំងឺកូវិដ - 19ទេ ទើបនាំយកជីវភាពរស់នៅប្រចាំថ្ងៃ វិលត្រឡប់មកជាប្រក្រតីវិញបាន។

 

មកដល់សព្វថ្ងៃ វ៉ាក់សាំងបង្ការជំងឺកូវិដ - 19 សរុបនៅប្រទេសវៀតណាម ចរចាបានគឺ១៧០លានដូល។ ក្នុងចំនួននេះ មានវ៉ាក់សាំង៣៨,៩លានដូល មកពីកម្មវិធី COVAX មកពីវ៉ាក់សាំង AstraZeneca ចំនួន៣០លានដូល តាមរយៈក្រុមហ៊ុន VNVC និងមកពីវ៉ាក់សាំង Pfizer/BioNTech ចំនួន៣១លានដូល។ល។

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីវៀតណាម បានចុះលេខាធិការលើសេចក្តីសម្រេចចិត្តលេខ 09/NQ-CP ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្តីពីការទិញវ៉ាក់សាំងបង្ការជំងឺកូវិដ - 19។ តាមរយៈនោះ រដ្ឋាភិបាលបានប្រគល់ឱ្យ ក្រសួងសុខាភិបាលបានរៀបចំអនុវត្តទិញវ៉ាក់សាំង ដោយឆាប់រហ័សបំផុត ដើម្បីអាចពង្រាយចាក់វ៉ាក់សាំង ដោយទ្រង់ទ្រាយធំជូនប្រជាជន។

មុននោះ តាមសម្តី រដ្ឋមន្រ្តី ង្វៀន ថាញឡុង (Nguyen Thanh Long) តាំងពីដើមឡើយ ការិយាល័យនយោបាយនិងគណៈកម្មការលេខាធិការ បានម្ចាស់ការនាំចូល ប្រើប្រាស់ ផលិតកម្ម ស្រាវជ្រាវចំពោះវ៉ាក់សាំង។ រដ្ឋាភិបាលក៏មានប្រកាសសេចក្តីសម្រេចចិត្ត ឯកសារណែនាំ ក្រសួងសុខាភិបាលអនុវត្តភារកិច្ចនាំចូល ស្រាវជ្រាវ ផលិតកម្ម និងប្រើប្រាស់លើស្មារតី ដើម្បីឱ្យប្រជាជនបានអភិក្រមវ៉ាក់សាំង ដោយឆាប់រហ័សបំផុត ព្រមទាំងបើកទូលាយ ធានាភាពស៊ាំ សម្រាប់ប្រជាជនម្នាក់ៗ និងសម្រាប់សហគមន៍។

អនុវត្តសេចក្តីសរុបរបស់ការិយាល័យនយោបាយ សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល និងឯកសារណែនាំរបស់នាយករដ្ឋមន្រ្តី គណៈបញ្ជាការជាតិបង្ការប្រឆាំងជំងឺកូវិដ - ១៩ ជាច្រើនខែមកនេះ ក្រសួងសុខាភិបាលបានបន្តជំនួប ចរចា អភិក្រមនូវប្រភពវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ទាំងអស់ តាំងពីផលិតករវ៉ាក់សាំង អង្គការសុខាភិបាលនានា តំណាងការទូតនៃប្រទេសនានា ដែលមានផលិតវ៉ាក់សាំង សុទ្ធតែបានភាគីវៀតណាមស្វែងរក និងទាញយកប្រយោជន៍ពីលទ្ធភាពទាំងអស់ ទាំងប្រភព ទាំងធនធានមនុស្ស ដើម្បីមានវ៉ាក់សាំងឆាប់រហ័សបំផុត តស៊ូដល់ចុងឆ្នាំ២០២១ នឹងមានភាពស៊ាំនៅសហគមន៍។



ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការមជ្ឈិមបក្ស លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អធីបតីភាពកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីប្រមូលមតិអំពីស្ថានភាពបង្ការប្រឆាំងជំងឺកូវិដ - ១៩ និងភារកិច្ច ដំណោះស្រាយ នៅពេលវេលាខាងមុខ។ ចូលរួមកិច្ចប្រជុំមានសមមិត្តនៃគណៈកម្មការលេខាធិការ គណៈកម្មការបញ្ជាការជាតិ បង្ការប្រឆាំងជំងឺកូវិដ - ១៩ រួមនឹងថ្នាក់តំណាង ក្រសួង គណៈកម្មការ វិស័យពាក់ព័ន្ធ។ ក្នុងរូបថត៖ លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ថ្លែងសុន្ទរកថាសរុបកិច្ចប្រជុំ។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឯកអគ្គរដ្ឋទូតជប៉ុន Yamada Takio ផ្ញើសារលិខិតរបស់នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ជូនលោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញចិញ (Pham Minh Chinh)  ស្តីពីការរដ្ឋាភិបាលជប៉ុនសម្រេចចិត្តជំនួយវ៉ាក់សាំងដល់ប្រទេសវៀតណាមចំនួន១លានដូល ដើម្បីបង្ការប្រឆាំងជំងឺកូវិដ - ១៩។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សាស្រ្តចារ្យ បណ្ឌិត ង្វៀន ថាញឡុង (Nguyen Thanh Long) រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម និងលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់ជូនលិខិតផ្តល់ជំនួយវ៉ាក់សាំង រួមមាន៥០០.០០០ដូល និង៥០០.០០០ម្ជុលចាក់វ៉ាក់សាំង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ

 

យប់ថ្ងៃទី១៦ ខែមិថុនា នៅព្រលានយន្តហោះអន្តរជាតិណូយបាយ បានប្រព្រឹត្តទៅពិធីទទួលវ៉ាក់សាំងបង្ការប្រឆាំងជំងឺកូវិដ - ១៩ ជិត១លានដូល របស់រដ្ឋាភិបាលជប៉ុន ជំនួយដល់វៀតណាមបង្ការប្រឆាំងជំងឺកូវិដ - ១៩។ វ៉ាក់សាំងនេះ មានឈ្មោះ VAEVRIA Intramuscular Injection (ឈ្មោះផ្សេង COVID-19 Vaccine AstraZeneca Injection)។

ដូច្នេះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបង្អស់ នៅអាស៊ីអាគ្នេយ៍ ចុះហត្ថលេខាទិញវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ របស់ AstraZeneca។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៩២ បាន COVAX Facility ជំនួយវ៉ាក់សាំងជំងឺកូវិដ - ១៩ចំនួន ៣៨,៩លានដូល។

មកដល់សព្វថ្ងៃ វៀតណាមបានអនុម័តមានលក្ខខណ្ឌ សម្រាប់វ៉ាក់សាំងកូវិដ - ១៩ ៤ប្រភេទរួមមាន៖ Comirnaty របស់ Pfizer, A2D1222 របស់ AstraZeneca, Sputnik-V របស់ Gamalaya, Vero-Cell របស់ Sinopharm សម្រាប់តម្រូវការចាំបាច់ក្នុងការបង្ការប្រឆាំងជំងឺកូវិដ - ១៩។ ក្រៅពីនោះ វ៉ាក់សាំង Moderna ក៏កំពុងក្នុងដំណើរការពិនិត្យអនុម័ត។



វ៉ាក់សាំងបង្ការជំងឺកូវិដ ១៩ របស់ AstraZeneca។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ របស់ Pfizer/BioNTech។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វេជ្ជបណ្ឌិតទីក្រុងហូជីមិញ ទីក្រុងធូឌឹក (Thu Duc) និងអ្នកស្មគ្រចិត្តធ្វើសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ជូនបុគ្គលិក ពលករ ជិត១០០០នាក់ នៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកម្មវិធីទន់ FPT  និង ក្រុមហ៊ុន Nipro នៅតំបន់បច្ចេកវិទ្យខ្ពស់ក្នុងទីក្រុងហូជីមិញ។ រំពឹងទុក ទីក្រុងហូជីមិញនឹងធ្វើសម្រេចការចាក់វ៉ាក់សាំងចំនួន ៧៨៦.០០០ដូល ជូនបុគ្គលិក កម្មាភិបាល កម្មករ ពលករ និងកងកម្លាំងប្រដាប់អាវុធ មុនថ្ងៃទី១៧ ខែមិថុនា។ 

 

ក្នុងរូបថត៖ គឺមណ្ឌលរង់ចាំពិនិត្យរើសសម្រាំង ពីគ្រោះមុនពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩។ រូបថត៖ ថាញវូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

តាមការគិតរបស់ក្រសួងសុខាភិបាល ដើម្បីចាក់ឱ្យប្រជាជនដែលមានអាយុពី១៨ឆ្នាំឡើងទៅ បានចំនួន៧០% នឹងត្រូវការវ៉ាក់សាំងប្រហែល១៥០លានដូល។ ដូច្នេះ ប្រសិនបើតួលេខចរចា១៧០លានដូល នឹងបានចុះហត្ថលេខា ហើយនាំចូលវៀតណាម ត្រូវតាមកិច្ចសន្យារបស់ដៃគូ យើងនឹងអាចធ្វើសម្រេចទាំងស្រុង នូវគោលដៅភាពស៊ាំសហគមន៍ នៅចុងឆ្នាំនេះ។

ថ្ងៃទី១៩ ខែមិថុនា រដ្ឋាភិបាលចេញប្រកាសសេចក្តីសម្រេចចិត្ត 61/NQ-CP អំពីការទិញវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ AZD1222 ផលិតដោយ AstraZeneca របស់ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC)។ សេចក្តីសម្រេចចិត្តបានថ្លែងច្បាស់ថា៖ រដ្ឋាភិបាលយល់ព្រម ការដែលនាយករដ្ឋមន្រ្តីអនុញ្ញាតឱ្យអនុវត្តរូបភាពជ្រើសអ្នកម៉ៅការ ក្នុងករណីពិសេស ដែលបានកំណត់នៅប្រការ២៦នៃច្បាប់លទ្ធកម្ម ចំពោះការទិញវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ AZD1222 ផលិតដោយ AstraZeneca (AZ) របស់ក្រុមហ៊ុន VNVC ជាមួយនឹងលក្ខខណ្ឌភ្ជាប់តាម។

រសៀលថ្ងៃទី២០ ខែមិថុនា  គណៈកម្មការកិច្ចការបរទេសមជ្ឈិម ក្រសួងការបរទេស និងក្រសួងសុខាភិបាល បានសហការនឹងស្ថានទូតចិនប្រចាំនៅវៀតណាម ទទួលវ៉ាក់សាំង Vero-Cell ចំនួន៥០០.០០០ដូលរបស់ Sinopharm និងម្ជុលចាក់វ៉ាក់សាំង ប្រើតែមួយដង ប្រភេទ១ml ចំនួន៥០២.៤០០គ្រឿង។


មូលនិធីវ៉ាក់សាំង៖ ជួយបន្ថែមប្រភពកម្លាំង រុញថយជំងឺកូវិដ - ១៩

ចំពោះបរិបទជំងឺកូវិដ - ១៩ កំពុងប្រព្រឹត្តទៅដោយស្មុគស្មាញ់ គោលការណ៍មួយក្នុងចំណោមគោលការណ៍យុទ្ធសាស្រ្ត របស់ប្រទេសវៀតណាម គឺប្រជាជនសុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩។

តាមគោលដៅដាក់ចេញ ប្រទេសវៀតណាមត្រូវមានការធានាវ៉ាក់សាំងក្នុងឆ្នាំ២០២១ និងសម្រាប់ឆ្នាំបន្តទៅទៀត។ ក្រសួងសុខាភិបាលបានគិត និងដាក់ចេញចំនួនវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ នឹងត្រូវការប្រហែល១៥០ដូល ដើម្បីចាក់ជូនប្រជាជន៧៥លាននាក់ ថវិកាសុរបគិតស្មាន់ជាង២៥.២០០ពាន់លានដុង។



យប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ នៅក្រុងហាណូយ សមមិត្តផាម មិញចិញ (Pham Minh Chinh) សមាជិកការិយាល័យនយោបាយ និងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាល ចូលរួមពិធីបង្ហាញវត្តមានវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩។ តំណាងស្រទាប់ប្រជាជនគាំទ្រ ចូលមូលនិធីបង្ការជំងឺកូវិដ - ១៩។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 

តំណាងស្រទាប់ប្រជាជនគាំទ្រចូលមូលនិធីវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ពង្រីកស្មារតីមហាសាមគ្គីជនជាតិ និងប្រពៃណី  រួមចិត្តរួមគំនិត ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិក រៀបចំពិធីរួមវិភាគទាន ចូលរួមមូលនិធីបង្ការជំងឺកូវិដ - ១៩ ដើម្បីរួមកម្លាំងនឹងបងប្អូននៅក្នុងស្រុកប្រឆាំងជំងឺកូវិដ - ១៩។ រូបថត៖ វៀតហុង/អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅម៉ិកស៊ិក


អំពីថវិកាសម្រាប់ទិញវ៉ាក់សាំង ធនាគារមជ្ឈិម រំពឹងនឹងរៀបចំប្រហែល១៦.០០០ពាន់លានដុង ធានាឱ្យមុខសញ្ញា ដែលមជ្ឈិមគ្រប់គ្រងនិងជំនួយថវិកាមូលដ្ឋានជួបទុក្ខលំបាក ថវិកាមូលដ្ឋានចំណាយ និងកៀងគររួមចំណែកពីសហគ្រាស អង្គការផ្សេងៗ ប្រហែល៩.២០០ពាន់លានដុង។
 

“នេះជាមូលនិធី នៃមេត្រីភាព នៃស្មារតីសាមគ្គី នៃទំនុកចិត្ត នៃបេះដូងភ្ជាប់បេះដូង ដើម្បីយើងរួមគ្នាឆ្លងកាត់ឧបសគ្គ រួមចំណែកបង្កើតវៀតណាមមួយឈ្នះៗ  ដើម្បីតទៅទៀតយើងនឹងកំណត់ត្រាសរសេរឡើងជាប្រវត្តិ នៃជ័យជំនះដ៏ត្រចះត្រចង់របស់ជនជាតិ ជំនះជំងឺកូវិដ - ១៩”។ (នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញចិញ (Pham Minh Chinh) អះអាងនៅពិធីបង្ហាញវត្តមានមូលនិធីវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ នាយប់ថ្ងៃទី៥ ខែមិថុនា)។”

បន្តព្រឹត្តិការណ៍រួមវិភាគទានរបស់ប្រធានរដ្ឋ ប្រធានរដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម ការបង្កើតមូលនិធីវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ ជាគោលការណ៍មួយរបស់បក្ស រដ្ឋ អនុវត្តណែនាំរបស់ការិយាល័យនយោបាយ ដើម្បីប្រមូលផ្តុំធនធានសង្គម អនុវត្តការងារបង្ការប្រឆាំងជំងឺ​រាតត្បាត។

តាមគណៈកម្មការគ្រប់គ្រងមូលនិធីវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ គិតដល់ម៉ោង៥រសៀល ថ្ងៃទី២២ ខែមិថុនា មូលនិធីទទួលបានប្រាក់ចំនួន៦.៨៨២ពាន់លានដុង (រួមទាំងរូបិយបណ្ឌដែលបានប្តូររួច)។

វ៉ាក់សាំងវៀតណាមសម្រាប់ប្រជាជនវៀតណាម

ចាប់តាំងពីថ្ងៃមានជំងឺកូវិដ - ១៩ កើតឡើងនៅប្រទេសវៀតណាម ដើម្បីទប់ស្កាត់ជំងឺកូវិដ - ១៩ ក្រសួងសុខាភិបាល បានណែនាំអង្គភាពស្រាវជ្រាវអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំងក្នុងស្រុក ម្ចាស់ការ សកម្ម មមាញឹកពង្រាយស្រាវជ្រាវពង្រីក ពិសោធន៍ ពិនិត្យស្លាកស្នាមវ៉ាក់សាំង “made in Viet Nam”។

 

Nano Covax សព្វថ្ងៃជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំង១៥ បង្ការជំងឺកូវិដ - ១៩ នៅលើពិភពលោក បានពិសោធន៍ពិនិត្យស្លាកស្នាមដំណាក់កាលទី៣។ ករណីបានផ្តល់អាជ្ញាបណ្ណ វៀតណាមអាចផលិតបាន១០០លានដូលក្នុងមួយឆ្នាំ។

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលមានប្រកាសសេចក្តីសម្រេចចិត្តលេខ 2899/QĐ-BYT អំពីការអនុម័តកម្រងប្រធានបទស្រាជ្រាវ ពិសោធន៍ ពិនិត្យស្លាកស្នាមវ៉ាក់សាំង Nano Covax បង្ការជំងឺកូវិដ - ១៩ ដំណាក់កាលទី៣។

អង្គការដាក់ពិសោធន៍ពិនិត្យស្លាកស្នាម គឺនៅវិទ្យាស្ថានពេទ្យយោធា និងវិទ្យាស្ថាន Pasteur ទីក្រុងហូជីមិញ។ អាសយដ្ឋានពង្រាយ នៅវិទ្យាស្ថានពេទ្យយោធាខេត្តហឹងអៀន (Hung Yen) វិទ្យាស្ថានទីក្រុងហូជីមិញ ខេត្តឡុងអាន(Long An) ខេត្តតៀនយ៉ាង (Tien Giang) និងអង្គភាពមួយចំនួន ដែលមានគ្រប់លក្ខណៈ ត្រូវតាមបទប្បញ្ញត្តិនៅតាមខេត្ត ពង្រាយការស្រាវជ្រាវ។

តាមព័ត៌មានពីវិទ្យាស្ថានពេទ្យយោធា ក្រសួងការពារជាតិ អង្គភាពស្រាវជ្រាវ បានចាក់ពិសោធន៍វ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ Nanocovax ចំនួន១០០០ម្ជុលដំបូង នៅដំណាក់កាលទី៣។

បន្ទាប់ពីចាក់ពិសោធន៍វ៉ាក់សាំង “made in Vietnam” លើមនុស្សចំនួន១០០០នាក់ដំបូង នៃដំណាក់កាលទី៣ វិទ្យាស្ថានពេទ្យយោធានឹងបន្តចាក់ពិសោធន៍លើមនុស្ស១២.០០០នាក់ ដែលនៅមកនឹងតាមអត្រា២:១ មានន័យថា ពីរនាក់ចាក់វ៉ាក់សាំង ម្នាក់ចាក់ Placebo។



នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញចិញ (Pham Minh Chinh) ធ្វើការនឹងក្រសួង វិស័យ និងអ្នកវិទ្យាសាស្រ្ត អង្គភាពស្រាវជ្រាវនិងសហគ្រាសក្នុងស្រុក អំពីការផលិតវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីគណៈរដ្ឋមន្រ្តី។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋសភា វឿង ដិញហ្វេ (Vuong Dinh Hue) អញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តកងកម្លាំង កំពុងអនុវត្តភារកិច្ច នៅបន្ទប់ភាពស៊ាំ (វិទ្យាស្ថានស្រាវជ្រាវឱសថយោធា វិទ្យាស្ថានពេទ្យយោធា)។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំង Nano Covax បង្ការជំងឺកូវិដ - 19 សម្រាប់អ្នកស្មគ្រចូលរួមចាក់ពិសោធន៍ នៃដំណាក់កាលទី ៣ នៅវិទ្យាស្ថានពេទ្យយោធា។ រូបថត៖ មិញក្វៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

វ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩មួយផ្សេងទៀត កំពុងពិសោធន៍ពិនិត្យស្លាកស្នាម នៃដំណាក់កាលទី១ គឺវ៉ាក់សាំង COVIVAC របស់វិទ្យាស្ថានវ៉ាក់សាំងនិងជីវផលិតផលខេត្តញ៉ាត្រាង (Nha Trang)។

IVAC រំពឹងមានទ្រង់ទ្រាយផលិតវ៉ាក់សាំង ប្រហែល៦លានដូលក្នុងមួយឆ្នាំ។ Nanogen រំពឹងនឹងមានទ្រង់ទ្រាយផលិតវ៉ាក់សាំង ប្រហែល២០ទៅដល់៣០លានដូលក្នុងមួយឆ្នាំ ហើយអង្គភាពទាំងពីរ សុទ្ធតែអាចដំឡើងផលិតភាព ពេលវិនយោគផលិតកម្ម។

ក្រៅពីនោះ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសសេចក្តីសម្រេចចិត្តលេខ 2301/QĐ-BYT បង្កើតគណៈកម្មការណែនាំកម្មវិធីស្រាវជ្រាវបង្វែបច្ចេកវិទ្យា និងការផលិតវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩។

សហគ្រាសវៀតណាមមួយ បានពិភាក្សា ចរចានឹងផលិតករសហរដ្ឋអាមេរិក អំពីលក្ខខណ្ឌបង្វែបច្ចេកវិទ្យាផលិតវ៉ាក់សាំងជំងឺកូវិដ - ១៩ មកពីសារជាតិ mRNA (វ៉ាក់សាំងនេះ ចាក់ត្រឹមតែមួយដូល ៥mg មានលទ្ធភាពការពារខ្ពស់ ផ្អែកលើលទ្ធផលពិសោធន៍ពិនិត្យស្លាកស្នាម នៃដំណាក់កាលទី១ ទី២)។ សព្វថ្ងៃ វ៉ាក់សាំងបានបញ្ចប់ការពិសោធន៍ នៅដំណាក់កាលទី១ ទី២។

រោងចក្រដែលសហគ្រាសនេះ វិនិយោគតាមស្តង់ដារបច្ចេកវិទ្យា របស់ផលិតករនឹងមានផលិតភាពពី១០០ទៅដល់២០០លានដូលក្នុងមួយឆ្នាំ រំពឹងនឹងចាប់ផ្តើមផលិត ចាប់ពីត្រៃមាសទី៤ ឆ្នាំ២០២១ ឬត្រៃមាសទី១ ឆ្នាំ២០២២។

ក្រុមហ៊ុនឯកបុគ្គលិកទទួលខុសត្រូវមានកម្រិតវ៉ាក់សាំងនិងជីវផលិតផលលេខ១ (VABIOTECH) កំពុងជំរុញការចរចាជាមួយនឹងដៃគូជប៉ុន ឆាប់រហ័សទទួលបានការបង្វែបច្ចេកវិទ្យាផលិតវ៉ាក់សាំងឱ្យប្រទេសវៀតណាម។

VABIOTECH ក៏បានចុះហត្ថលេខាជាមួយនឹងមូលនិធីវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី អំពីការបិទបំពង់វ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ Sputnik-V ផ្តើមពីពាក់កណ្តាលផលិតផលដំបូង ដោយទម្រង់រូបភាព៥លានដូល ក្នុងមួយខែ ចាប់ផ្តើមពីខែកក្តដា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ការបង្វែបច្ចេកវិទ្យាផលិតកម្ម ដោយទម្រង់រូបភាព១០០លានដូលក្នុងមួយឆ្នាំ៕

គិតដល់ម៉ោង៤ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វៀតណាមបានអនុវត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ - 19 សរុប ២.៥៦៩.១៥៦ ដូល។ ក្នុងនោះ ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ - 19 គម្រប់ពីរដូល គឺ១៣៣.៨៤៣នាក់។

អនុវត្ត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង​