23/06/2021 09:45 GMT+7 print

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញជាមួយបណ្តាមូលដ្ឋានស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

លើកពីនេះទៅទៀត បន្តអនុវត្តន៍តាមរូបមន្ត “សារ៥ប្រការ (5K) + វ៉ាក់សាំង បន្តធ្វើឱ្យល្អឥតខ្ចោះនូវការអនុវត្តបច្ចេកវិទ្យាយ៉ាងទូលំទូលាយ។
 

លោកនាយករដ្ឋមន្រ្តីធ្វើការជាមួយបណ្តាមូលដ្ឋាននានាស្តីពីការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ VOV)


នារសៀលថ្ងៃទី ២១ មិថុនា អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយមូលដ្ឋានចំនួន ៣២ ស្តីពីការងារបង្ការទប់ស្កាត់ជំងឹរាតត្បាតកូវីដ ១៩ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃថា ស្ថានភាពជំងឺរាតត្បាតនៅតែបន្តកើតមានក្នុងស្ថានភាពស្មុគស្មាញនិងពិបាកការព្យាករណ៍មិនគួរធ្វេសប្រហែសនិងបាត់បង់ការប្រុងប្រយ័ត្នទាល់តែសោះ។ ទន្ទឹមជាមួយគ្នានោះ ក្តាប់ជាប់នូវស្ថានភាពនិងអនុវត្តន៍ប្រកបដោយច្នៃប្រឌិតទៅនឹងស្ថានភាពជាក់ស្តែង ដោយឈរលើមូលដ្ឋានបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ប្រធានគណៈកម្មាធិការដឹកនាំ គោលនយោបាយរបស់បក្សនិងរដ្ឋ ចាត់ចែងការអនុវត្តប្រកបដោយភាពបត់បែន។ លើសពីនេះទៅទៀត បន្តអនុវត្តន៍តាមរូបមន្ត “សារ៥ប្រការ (5K) + វ៉ាក់សាំង បន្តធ្វើឱ្យល្អឥតខ្ចោះនូវការអនុវត្តបច្ចេកវិទ្យាយ៉ាងទូលំទូលាយ។

ទិដ្ឋភាពនៃកិច្ចប្រជុំ


នាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែការពាររាំងស្កាត់ ទប់ទល់នឹងការផ្ទុះឡើងនៃការផ្ទុះជំងឺរាតត្បាតលើកទី ៤ នេះ  ដើម្បីធ្វើអោយស្ថានការណ៍មានស្ថេរភាពយ៉ាងឆាប់រហ័ស ដើម្បីនាំប្រទេសជាតិវិលត្រឡប់ទៅរកសភាពធម្មតាវិញ ហើយយើងត្រូវតែសម្រេចគោលដៅពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដើម្បីបម្រើដល់ផលិតកម្មនិងអាជីវកម្ម បម្រើឱ្យកាន់តែប្រសើរឡើងក្នុងការប្រឆាំងនឹងការឆ្លងរាលដាលជំងឺរាតត្បាតនិងការថែ រក្សាការពារសុខភាពរបស់ប្រជាជន។ ដំបូងបង្អស់ត្រូវផ្តោតលើការផ្តល់ការគាំទ្រលឿនបំផុតដល់ទីក្រុងហូជីមិញ, Bac Ninh, Bac Giang, Binh Duong និងកន្លែងសំខាន់ៗនៃការផ្ទុះឡើងលើកនេះនិងជាពិសេសតំបន់ឧស្សាហកម្ម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម