23/06/2021 09:45 GMT+7 print

ទីក្រុងហូជីមិញបង្កើនល្បឿនចាក់វ៉ាក់សាំង,រដ្ឋធានីហាណូយកែសម្រួលវិធានការណ៍បង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

វិស័យសុខាភិបាលទីក្រុងបានកៀរគរក្រុមចាក់វ៉ាក់សាំង ១.០០០ នាក់ ពីកន្លែងដែលត្រូវបានប្រកាសថា មានសិទ្ធិទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួមទាំងបណ្តុះបណ្តាលដល់សមាជិក សម្ព័ន្ធយុវជននិងអ្នកស្ម័គ្រចិត្តចំនួន ៤០០០ នាក់លើការងារនេះ។

កម្មករទាំងអស់នៅក្នុងតំបន់កែច្នៃនាំចេញនៃតំបន់ឧស្សាហកម្មនៅទីក្រុងហូជីមិញត្រូវចាក់វ៉ាក់សាំងការពារកូវីដ ១៩


នៅក្នុងសន្និសីទកាសែត ផ្សព្វ ផ្សាយព័ត៌មានអំពីយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ នៅទីក្រុងហូជីមិញនាថ្ងៃទី ២១ មិថុនា លោក Nguyen Hoai Nam អនុប្រធានមន្ទីរសុខាភិ បាលទីក្រុងហូជីមិញបានលើកឡើងថា វគ្គនេះ ទីក្រុងបានរៀបចំការចាក់វ៉ាក់សាំងចំនួន ៩៤៤.០០០ ដូស។ វិស័យសុខា ភិបាលទីក្រុងបានកៀរគរក្រុមចាក់វ៉ាក់សាំង ១.០០០ នាក់ ពីកន្លែងដែលត្រូវបានប្រកាសថា មានសិទ្ធិទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួមទាំងបណ្តុះបណ្តាលដល់សមាជិក សម្ព័ន្ធយុវជននិងអ្នកស្ម័គ្រចិត្តចំនួន ៤០០០ នាក់លើការងារនេះ។ នាថ្ងៃដដែលនោះ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពិធីចេញដំណើរជួយឧបត្ថម្ភដល់ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩។

នាយប់ថ្ងៃទី ២១ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចេញឯកសារស្តីពីការបន្តរក្សានិងអនុវត្តន៍វិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងតំបន់ក្នុងស្ថាន ភាពថ្មី។ អាស្រ័យហេតុនេះ ចាប់ពីម៉ោងសូន្យថ្ងៃទី ២២ មិថុនា ទីក្រុងហាណូយបានអនុញ្ញាត ឱ្យបើកសេវាកម្មកាត់សក់និងកក់សក់ឡើងវិញ; សេវាកម្មអាហារនិងភេសជ្ជៈនៅក្នុងផ្ទះ ដោយធានាគម្លាត និងមានរបាំងការពាររវាងមនុស្សនិងមនុស្ស កៅអីមិនលើសពី ៥០% នៃសមត្ថ ភាពកៅអី និងមិនឲ្យលើសពី ២០ នាក់ ហើយបិទមុនម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម