22/06/2021 09:03 GMT+7 print

ប្រធានរដ្ឋលោក Nguyen Xuan Phuc ស្នើឱ្យកម្លាំង​នរគបាល​ប្រជាជន​ធ្វើជាសេនាធិការ​ជូនបក្ស និងរដ្ឋអំពីយុទ្ធសាស្ត្រការពារអធិបតេយ្យភាព សន្តិសុខជាតិ និងធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យទាន់ពេលវេលា

កងកម្លាំងនរគបាលប្រជាជនត្រូវជានិច្ចកាលលើកប្រដែតស្មារតីបម្រើប្រជាជន ថែទាំដល់ជីវភាពរស់នៅប្រកបដោយសុខសាន្តត្រាណជូនប្រជាជន ហើយចាត់ទុកថានេះគឺជាភារកិច្ចចម្បងផ្តោតសំខាន់លើការជ្រួតជ្រាបអនុវត្តន៍ ដើម្បីកសាងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះកម្លាំងនគរបាលដោយឥតឈប់ឈរ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ cand.com.vn)


លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងសន្និបាតបូកសរុបការងារនគរបាលក្នុងឆមាសទី ១ និងអនុវត្តន៍ភារកិច្ចសម្រាប់ឆមាសទី ២ ឆ្នាំ ២០២១ របស់កងកម្លាំងនគរបាស ប្រជាជាជន ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២១ ខែមិថុនា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅក្នុងសន្និបាតនេះ លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យក្រសួងនគរបសលបន្តលើកម្ពស់សមត្ថភាព តួនាទីដឹកនាំ ការងារនគរបាកលើគ្រប់ជ្រុងជ្រោយក្នុងនោះបន្តជ្រួតជ្រាបយ៉ាងម៉ត់ចត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ លោកប្រធានរដ្ឋបានអះអាងថា៖ “បន្តពង្រឹងបណ្ដាវិធានការ ភារកិច្ចសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំង បង្ក្រាបបទល្មើស ធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្កម។ ទន្ទឹមនឹងនេះ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះឧក្រិដ្ឋកម្មទាំងឡាយផងដែរ”។

លោកប្រធានរដ្ឋក៏បានស្នើឲ្យកម្លាំងនគរបាលប្រជាជនធ្វើជាសេនាធិការជូនបក្ស រដ្ឋអំពីយុទ្ធសាស្ត្រ ការពារអធិបតេយ្យភាព សន្តិសុខជាតិ និងធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យទាន់ពេលវេលាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម