23/06/2021 09:45 GMT+7 print

ការនាំចេញដែកថែបវៀតណាមទៅកាន់ទីផ្សារធំៗកើនឡើងយ៉ាងខ្លាំង

សហភាពអ៊ឺរ៉ុប (EU) ចិន កម្ពុជា ម៉ាឡេស៊ី និងម៉ិកស៊ិកគឺជាទីផ្សារធំជាងគេទាំង ៥ ដែលនាំចូលផលិតផលដែកថែបរបស់វៀតណាមជាមួយនឹងអត្រាកំណើនខ្ពស់។
 

រូបថត៖ baophapluat.vn


យោងតាមតួរលេខរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែកន្លងទៅ វៀតណាមបាននាំចេញដែកថែបប្រមាណ ៥ លានតោន ក្នុងតម្លៃ ៣, ៥៥៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៦២,២% អំពីបរិមាណ និងកើន ១១៣,៣% អំពីតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០២០។ សហភាពអ៊ឺរ៉ុប (EU) ចិន កម្ពុជា ម៉ាឡេស៊ី និងម៉ិកស៊ិក គឺជាទីផ្សារធំជាងគេទាំង ៥ ដែលនាំចូលផលិតផលដែកថែបរបស់វៀតណាមជាមួយនឹងអត្រាកំណើនខ្ពស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម