20/06/2021 14:49 GMT+7 print

វៀតណាមជំរុញខ្លាំងសកម្មភាពបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ទីក្រុងហូជីមិញ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំបំផុតតាំងពីមុនមក។

រៀបចំការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅមជ្ឈមណ្ឌលសុខាភិបាលទីក្រុង Thu Duc ចំណុះទីក្រុងហូជីមិញ។ (រូបថត៖ VOV)


នេះជាកញ្ចប់វ៉ាក់សាំងចំនួន ៨៣៦.០០០ដូសដែលរដ្ឋាភិបាលទើបតែចែកជូនទីក្រុងហូជីមិញ។ តាមផែនការ ទីក្រុងហូជីមិញនឹងរៀបចំការចាក់វ៉ាក់សាំងទាំង៨៣៦ពាន់ដូសនេះក្នុងរយៈពេល ចន្លោះ ពី៥ដល់៧ថ្ងៃ ចាប់តាំងពីថ្ងៃទិ១៩ មិថុនា។

នាថ្ងៃទី១៨ ខែមិថុនា គណៈកម្មការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ខេត្ត Hoa Binh បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយស្រុក ទីក្រុងក្នុងខេត្ត អំពី ការអនុវត្តការងារបង្ការប្រឆាំងជម្ងឺរាតត្បាតក្នុងស្ថានភាពថ្មី។ លោក Bui Van Khanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ខេត្តនឹងបន្តគៀងគរការ ចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ព្រមទាំងធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូល ដ្ឋាន។ តាមនោះ កម្លាំងសមត្ថកិច្ចប្រញាប់ប្រញាល់អនុវត្តន៍វិធានការតាមរកស្លាកស្នាម រៀបចំការធ្វើចត្តាឡីស័ក ការយកសំណាកធ្វើតេស្តចំពោះករណី F1 F2 ហើយអនុវត្តន៍ វិធានការបង្ការប្រឆាំងជម្ងឺរាតត្បាតឲ្យបានសមស្របផងដែរ។

នាថ្ងៃដដែល សមាគមន៍កាកបាទក្រហមខេត្ត Vinh Phuc បានទទួលទឹកប្រាក់ ចំនួន២,៥ពាន់លាន ដុងជាថវិកាសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវ បានឧបត្ថម្ភដោយក្រុមហ៊ុន Honda វៀតណាម និងក្រុមហ៊ុន Toyota Boshoku ហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម