18/06/2021 08:28 GMT+7 print

ដាក់ឲ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងព័ត៌មានសម្រាប់ជនពិការនៅវៀតណាម

តាមការប៉ាន់ប្រមាណថា នៅក្នុងប្រទេស វៀតណាម មានជនពិការជាង ៦ លាននាក់ (ស្មើនឹងប្រមាណ ៧% នៃចំនួនប្រជាជន)។

លោកស្រី Caitlin Wiesen អ្នកតំណាងរបស់ UNDP ថ្លែងក្នុងពិធីបើក (រូបថត៖ វៀតណាម +)


នាថ្ងៃទី ១៥ មិថុនា ទីភ្នាក់ ងារសហប្រតិបត្តិការអភិ វឌ្ឍន៍កូរ៉េខាងត្បូង (KOICA) កម្មវិធីអភិវឌ្ឍ ន៍សហប្រជាជាតិ (UNDP) និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនវៀតណាម (VNMAC) ដោយមានការគាំទ្រពីក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចបានរៀបចំពិធីបើកឲ្យប្រើប្រាស់កម្មវិធីលើស្មាត ហ្វូន ដែលអនុញ្ញាតឱ្យចុះឈ្មោះនិងគ្រប់គ្រងព័ត៌មានសម្រាប់ជនពិការ។ នេះជាសកម្មភាពមួយរបស់គម្រោងវៀតណាម - កូរ៉េខាងត្បូង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកដែលបណ្តាលពីគ្រាប់បែក មីនក្រោយសង្គ្រាម (KVMAP) ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលកូរ៉េខាងត្បូង តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍កូរ៉េខាងត្បូង (KOICA) ក្នុងគោលបំណងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន ក៏ដូចជាជនពិការភាពនិយាយរួមនៅក្នុងប្រទេស វៀតណាម។
តាមការប៉ាន់ប្រមាណថា នៅក្នុងប្រទេសវៀតណាម មានជនពិការជាង ៦ លាននាក់ (ស្មើនឹងប្រមាណ ៧% នៃចំនួនប្រជាជន)។ តាមនោះ កម្មវិធីនេះជួយជនពិការនិង ជនរងគ្រោះដោយសារគ្រាប់មីន ងាយបំពេញព័ត៌មានអំពីពិការភាពរបស់ខ្លួន និងធ្វើបច្ចុប្បន្នភាពតម្រូវការគាំទ្រជាមួយថ្នាក់គ្រប់គ្រងដែលពាក់ព័ន្ធគ្រប់កម្រិត។ ព័ត៌មានចុះឈ្មោះនៅលើប្រព័ន្ធទិន្នន័យគឺត្រូវបានរក្សាភាពសម្ងាត់ជាដាច់ខាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម