16/06/2021 09:16 GMT+7 print

UNICEF អនុវត្តន៍កម្មវិធីជំរុញ​ចំណេះដឹង​និងបំណិន​ឌីជីថល​សម្រាប់កុមារវៀតណាម

ការសិក្សារៀនសូត្រពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស សិល្បៈ និងគណិតវិទ្យាដែលមានវិធីសាស្រ្តរៀនសូត្រទំនើប នឹងជួយ ជម្រុញការច្នៃប្រឌិត ការគិតត្រិះរិះ និងបំណិនដោះស្រាយបញ្ហានៅកុមារ។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ Vietnam+)


នាថ្ងៃទី ១៥ មិថុនា មូលនិធិកុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការអប់រំ STEAM for Vietnam Foundation បានប្រកាសទំនាក់ទនងសហប្រតិបត្តិការរយៈពេលយូរអង្វែងដើម្បីផ្តល់ឱ្យកុមារវៀតណាមនូវឱកាសសិក្សារៀនសូត្រសមភាពលើបណ្ដាវិស័យដែលទាក់ទងនឹងវិស័យ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេសសិល្បៈនិងគណិតវិទ្យា) តាមអនឡាញ និងផ្ទាល់ ដែលបានឆ្លើយតបនឹងស្តង់ដារសកល។ លោកស្រី Rana Flowers ប្រធានតំណាង UNICEF វៀតណាមបានឲ្យដឹងថា៖ អង្គការ STEAM for Vietnam Foundation បានប្រមូលប្រភពធនធានមនុស្សដ៏ល្អបំផុត ដើម្បីរៀបរៀងប្រភពឯកសារសិក្សាជឿនលឿនគួរឱ្យចាប់អារម្មណ៍លើវិស័យ ដែលកុមារីតែងតែរងការបំភ្លេចចោលនៅខាងក្រោយ។ ការសិក្សារៀនសូត្រពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស សិល្បៈ និងគណិតវិទ្យា ដែលមានវិធីសាស្រ្តរៀនសូត្រទំនើប នឹងជួយជម្រុញការច្នៃប្រឌិត ការគិតត្រិះរិះ និងបំណិនដោះស្រាយបញ្ហានៅកុមារ។ ការកែលំអការសិក្សារៀនសូត្រតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ និងគណិតវិទ្យាសម្រាប់កុមារា និងកុមារីគឺជាកត្តាស្នូលនៃកម្មវិធីកំណត់រូបរាងអប់រំឡើងវិញរបស់ UNICEFនៅវៀតណាមផងដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម