14/06/2021 12:37 GMT+7 print

វៀតណាមអនុម័តលើវ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុន Pfizer

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Tran Van Thuan បានចុះហត្ថលេខាលើសេចក្តីសម្រេច ដែលអនុម័តដោយមានលក្ខខណ្ឌសម្រាប់វ៉ាក់សាំង Comirnaty ផលិតដោយ Pfizer និង BioNTech ដើម្បីបម្រើសេចក្តីត្រូវការបន្ទាន់នៃការបង្ការនិងកំចាត់ជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។ វ៉ាក់សាំងប្រភេទនេះមានបរិមាណ ០,៣ មីលីលីត្រក្នុងមួយដូស ជាមួយវ៉ាក់សាំងកូវីដ ១៩ mRNA ចំនួន ៣០ មីលីក្រាម ហើយត្រូវផលិតជាល្បាយអង្គធាតុរាវខាប់សម្រាប់ចាក់។ តាមនោះ នាយកដ្ឋានគ្រប់គ្រងឱសថត្រូវមានទំនួលខុសត្រូវ ក្នុងការផ្តល់អាជ្ញាប័ណ្ណនាំចូលវ៉ាក់សាំង Comirnaty នៅពេលទទួលបានសំណុំឯកសារហើយគោរពយ៉ាងតឹងរឹងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងការនាំចូលនិងគុណភាពវ៉ាក់សាំងនាំចូល។ វិទ្យាស្ថានជាតិសម្រាប់ការចាក់វ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រនឹងធ្វើតេស្តនិងចេញវិញ្ញាបនប័ត្រ នៃការចេញវ៉ាក់សាំងនេះមុនពេលដាក់ឱ្យប្រើប្រាស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម