13/06/2021 14:42 GMT+7 print

ទីក្រុងហាណូយអនុវត្តន៍ផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៨ សម្រាប់ប្រជាជន ដំណាក់កាល ២០២១-២០២២

បុគ្គលិកពេទ្យចាក់វ៉ាក់សាំង Nano Covax បង្ការកូវីដ-១៩ សម្រាប់អ្នកស្ម័គ្រចិត្តចូលរួមចាក់ថ្នាំសាកល្បងលើកទី ៣ នៅបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា (រូបថត៖ TTXVN)

អនុប្រធាន គណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយលោក Chu Xuan Dung អនុប្រធានអចិន្ត្រៃ យ៍នៃគណៈកម្មាធិការ ដឹក នាំការបង្ការ ទប់ស្កាត់ជំងឺ កូវីដ-១៩ នៃទីក្រុងហាណូយ នៅថ្ងៃទី ១១ ខែមិថុនា បានចុះហត្ថលេខា លើឯកសារឌីជីថល ស្តីពី ផែន ការចាក់វ៉ាក់សាំង បង្ការ កូវីដ- ១៩ សម្រាប់ប្រជាជន នៅទីក្រុងហាណូយ ដំណាក់កាល ២០២១- ២០២២។

ដើម្បីធានាបាននូវការចាក់វ៉ាក់សាំងបង្ការកូវីដ - ១៩ សម្រាប់ប្រជាជនរដ្ឋធានីស្របតាមបទប្បញ្ញត្តិ យុត្តិធម៌ តម្លាភាព និងការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់មុខសញ្ញាអាទិភាព គណៈ កម្មាធិការប្រជាជនទីក្រុងតម្រូវឱ្យមានមន្ទីរ ភ្នាក់ងារនិងផ្នែកនានាត្រូវអនុវត្តយ៉ាងតឹងរឹងនូវខ្លឹមសារមួយចំនួនដូចជា៖ គណៈកម្មាធិការ​ប្រជាជនស្រុក ក្រុង បង្កើតផែនការពិនិត្យឡើងវិញនិងធ្វើបញ្ជីមុខសញ្ញាតាមលំដាប់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ ជូនប្រជាជននៅក្នុងតំបន់ ។ ទន្ទឹមនឹងនោះ សម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមនៃស្រុកក្រុងនិងអង្គភាពពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍ចលនាយុទ្ធនាការប្រកប ដោយប្រសិទ្ធភាព ស្របតាមស្មារតីដឹកនាំរបស់មជ្ឈឹមនិងទីក្រុង; កៀរគរប្រភពធនធានសង្គមសម្រាប់ការពារប្រយុទ្ធប្រឆាំងកូវីដ ១៩ និងចាកវ៉ាក់សាំងការពារ កូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម