12/06/2021 14:11 GMT+7 print

ប្រតិកម្មរបស់វៀតណាមចំពោះការដែលតៃវ៉ាន់ (ចិន) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Ba Binh នៃប្រជុំកោះ Truong Sa

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ VOV)
 

នៅថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២១ ឆ្លើយតបទៅនឹងសំនួរ របស់អ្នកយកព័ត៌មាន អំពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់តៃវ៉ាន់ (ចិន) នៅលើកោះ Ba Binh ប្រជុំកោះ Truong Sa អ្នកនាំពាក្យ ក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់យ៉ាងច្បាស់ ថា៖ ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្ត គ្រប់គ្រាន់ដើម្បី អះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ ការដែល តៃវ៉ាន់ (ចិន) បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh ស្ថិតក្នុងប្រជុំកោះ Truong Sa របស់វៀតណាមគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះនេះ ដែលគំរាមកំហែងដល់សន្តិភាពនិងភាពសុខដុមរមនា សន្តិសុខនាវាចរណ៍ និងបង្កភាពតានតឹងនឹងធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ។ វៀតណាមជំទាស់ដាច់ខាតនិងស្នើឱ្យតៃវ៉ាន់ (ចិន) លុបចោលសកម្មភាពសមយុទ្ធខុសច្បាប់ខាងលើ និងមិនប្រព្រឹត្តទៅសកកម្មភាពនេះម្តងទៀតនាពេលអនាគត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម