03/06/2021 00:01 GMT+7 print

ក្រុងហាណូយលើកកម្ពស់គុណភាព តម្លៃប្រព័ន្ធផ្គត់ផ្គង់កសិផល រុក្ខផល ជលផល នាដំណាក់កាល ២០២១ -២០២៥

ក្នុងក្របខណ្ឌកម្មវិធីសហការ រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈកម្មការប្រជាជនក្រុងហាណូយ ធានាសុវត្ថិភាពស្បៀងអាហារ លើកកម្ពស់គុណភាព តម្លៃប្រព័ន្ធផ្គត់ផ្គង់កសិផល រុក្ខផល ជលផល រវាងក្រុងហាណូយនិងបណ្តាខេត្ត ទីក្រុង ទូទាំងប្រទេស នាដំណាក់កាល ២០២១ -២០២៥ រសៀលថ្ងៃទី១ ខែមិថុនា ក្រុមការងារនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកអនុរដ្ឋមន្រ្តី ត្រឹន ថាញណាម ព្រមនឹងថ្នាក់ដឹកនាំ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងហាណូយ បានអញ្ជើញទៅទស្សនាទម្រង់រូបភាពសហករណ៍ផលិតកម្ម អាជីវកម្ម សេវាកម្មកសិកម្ម វ៉ាន់ដឹក (សហករណ៍វ៉ាន់ដឹក) ប្រព័ន្ធកសិកម្មបច្ចេកវិទ្យាខ្ពស់ Hano Farm (ក្រុមហ៊ុនភាគហ៊ុនវិនិយោគអានហ្វ័រ)។



លោកអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រឹនថាញណាម ថ្លែងសុន្ទរកថា នៅម៉ោងធ្វើការជាមួយនឹងសហករណ៍វ៉ាន់ដឹក។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

ក្រុមការងារក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងហាណូយ អញ្ជើញទៅទស្សនាទម្រង់រូបភាពដាំដំណាំស្អាត បច្ចេកវិទ្យាខ្ពស់ របស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគអានហ្វ័រ ជាមួយនឹងពាណិជ្ជសញ្ញាស្បៀងអាហារស្អាត Hano Farm។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
 

តាមនោះ សហករណ៍វ៉ាន់ដឹក សព្វថ្ងៃជាតំបន់ដាំបន្លែសុវត្ថិភាពធំបំផុតនៅក្រុងហាណូយ បានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ជ្រើសធ្វើជាទីកន្លែងដែលមានទម្រង់រូបភាពគ្រប់គ្រង ទៅតាមប្រព័ន្ធគ្មានចន្លោះ ចាប់តាំងពីការផលិត រហូតដល់លក់ចេញនៅទូទាំងប្រទេស។ ជាមួយនឹងផលិតផលបន្លែ OCOP ចំនួន៨ លំដាប់ផ្កាយ៤ (ឆ្នាំ២០២០) និងផលិតផលបន្លែមួយចំនួនរបស់សហករណ៍វ៉ាន់ដឺក នៅបាននាំចេញទៅតៃវ៉ាន់ កូរេខាងត្បូង ជាច្រើនឆ្នាំមកហើយ។

ដំណាក់កាល ២០១៥ - ២០២០ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានសហការនឹងគណៈកម្មការប្រជាជនក្រុងហាណូយ និងមូលដ្ឋានចំនួន២១ លើទូទាំងប្រទេស ពង្រាយកម្មវិធីសហការនឹងអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់បន្លែ សាច់សុវត្ថិភាព សម្រាប់ក្រុងហាណូយ។ លទ្ធផលពង្រាយបាន៧៨៦ប្រព័ន្ធ (ស្រូបយកជិត៥០% នៃចំនួនប្រព័ន្ធផ្គត់ផ្គង់ដែលបានបង្កើតនៅទូទាំងប្រទេស) ពី២១ខេត្តក្រុងទូទាំងប្រទេស ជាមួយនឹងផលិតផល កសិផល រុក្ខផល ជលផលគ្រប់ប្រភេទដូចជា៖ សាច់ បន្លែ ជលផល អង្ករ។ល។ នាំយកមកប្រើប្រាស់នៅក្រុងហាណូយ។

ម្ប៉ាង អត្រាបរិមាណ តម្លៃកើនឡើងតាមដំណាក់កាល ក្នុងប្រព័ន្ធផ្គត់ផ្គង់មិនទាន់បានខ្ពស់ ការងារកសាងពាណិជ្ជសញ្ញា ប្រពៃណីមិនទាន់បានទៀង ។ល។ នាំឱ្យផលិតផលគុណភាព សុវត្ថិភាពមិនទាន់ទៅដល់ដៃសហគ្រាសចែកចាយ អ្នកប្រើប្រាស់នៅតាមក្រុងនិងទូទាំងប្រទេស។
ដើម្បីពង្រីកសមទ្ធិផលនិងជំនះកង្វះខាត ទន្ទឹមនោះឆ្លងកាត់ឧបសគ្គជំងឺកូវិដ-១៩ ហើយទាញយកឱកាស ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈកម្មការប្រជាជនក្រុងហាណូយ ឯកភាពពង្រាយកម្មវិធីសហការ “ធានាសុវត្ថិភាពស្បៀងអាហារ លើកកម្ពស់គុណភាព តម្លៃប្រព័ន្ធផ្គត់ផ្គង់កសិផល រុក្ខផល ជលផល រវាងក្រុងហាណូយនិងបណ្តាខេត្ត ទីក្រុងទូទាំងប្រទេសនៅដំណាក់កាល២០២១ - ២០២៥”៕

 

អនុវត្ត៖ ថាវវី រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម