02/06/2021 14:24 GMT+7 print

វៀតណាមមានបំណងចង់បន្តទទួលបានការគាំទ្រក្នុងការទទួលបាននិងផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ ១៩

ជំនួបធ្វើការរវាងក្រសួងសុខាភិបាលវៀតណាមនិងតំណាងក្រុមហ៊ុន COVAX បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី ៣១ ឧសភា -(រូបថត៖ Tran Minh/ក្រសួងសុខាភិបាល)
 

នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានជួបប្រជុំតាមប្រព័ន្ធអ៊ីនធឺរណែតជាមួយតំណាងនៃ COVAX Facility   ដែលជាមេដឹកនាំសុខាភិបាលនៃប្រទេសមួយចំនួន សំដៅវាយតម្លៃការផ្គត់ផ្គង់វ៉ាក់សាំងជាសកលរបស់ COVAX Facility   ដែលក្នុងនោះមានវៀតណាម។ នៅទីនេះលោករដ្ឋមន្រ្តី Nguyen Thanh Long មានបំណងចង់ឲ្យ COVAX Facility   នឹងជួយពន្លឿនការផ្គត់ផ្គង់និងបង្កើនចំនួនវ៉ាក់សាំងសម្រាប់វៀតណាម។ ហើយវៀត ណាមក៏ចង់អោយអង្គការអន្តរជាតិនិងបណ្តាប្រទេសនានានៅជុំវិញពិភពលោកបន្តគាំទ្រ ក្នុងការទទួលបាននិងផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩។

បច្ចុប្បន្ននេះ វៀតណាមកំពុងជំរុញការទិញបច្ចេក វិទ្យា ទទួលនិងផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតកម្មវ៉ាក់សាំងដោយម្ចាស់ការចំពោះប្រភពវ៉ាក់សាំង សម្រាប់ប្រជាជន វៀតណាម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមបានប្តេជ្ញាជាមួយ COVAX និងអង្គការសុខភាពពិភពលោក (WHO) ចូលរួមក្នុងខ្សែសង្វាក់នៃការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំង ហើយមានបំណងចង់ក្លាយជាទីកន្លែងសម្រាប់ដាក់រោងចក្រផលិតវ៉ាក់សាំង។ វៀត ណាមនឹងវិនិយោគលើរោងចក្រ ហើយរំពឹងថា នឹងទទួលបានការអនុញ្ញាតឱ្យផលិតដើម្បីផ្គត់ផ្គង់វ៉ាក់សាំងការពារសម្រាប់ COVAX  និងសម្រាប់ប្រទេសផ្សេងទៀតក៏ដូចជាសម្រាប់វៀតណាមផង ដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម