01/06/2021 14:10 GMT+7 print

ឧទ្ទេសនាមជាមួយប្រិយមិត្តអំពីអាហារសម្រន់ក្នុងរដូវក្តៅរបស់វៀតណាម

មិត្តអ្នកស្តាប់ អ៊ឹងវុទ្ធីបានសរសេរថា “អត្រាប្រជាជនវៀតណាមទៅបោះឆ្នោតស្រូប យក ៩៨,៤៣% ដែលបង្ហាញពីការទទួលខុសត្រូវនិងទំនុកចិត្តខ្ពស់របស់ម្ចាស់ឆ្នោតទូទាំងប្រទេសទៅលើការបោះឆ្នោត។ នេះក៏បង្ហាញពីទំនុកចិត្តរបស់ម្ចាស់ឆ្នោតនិងប្រជាជនចំពោះបក្សនិងរដ្ឋ ដែលត្រូវបានអះអាងនិងពង្រឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធានបទបង្ការប្រឆាំងកូវីដ ១៩ ក៏ជាប្រធានបទដែលមិត្តអ្នកស្តាប់ចាប់អារម្មណ៍ផ្ញើរលិខិតនិងភ្ជាប់ទំនាក់ទំនងក្នុងសប្តាហ៍កន្លងទៅ។ ពីប្រទេសកម្ពុជា មិត្តអ្នកស្តាប់ គឹមដារ៉េត និស្សិតនៃសាកលវិទ្យាល័យជាតិវៀតណាមនៃទីក្រុងហាណូយបានសួរ ថាៈតើទីក្រុងហាណូយមានផែនការចាក់វ៉ាក់សាំងការពារកូវីដ -១៩ សម្រាប់ប្រជាជននៅទីក្រុងទេ”?

តាមផែនការ ទីក្រុងហាណូយនឹងផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ដោយឥតគិតថ្លៃ ជូនប្រជាជនដែលមានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំក្នុងតំបន់ ក្នុងដំណាក់កាល ២០២១-២០២២។ ជាក់ស្តែង ផែនការបានដាក់ចេញគោលដៅដើម្បីប្រជាជននិងអ្នកដែលប្រឈមនឹងហានិភ័យ នៅក្នុងទីក្រុងបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដោយយោងតាមការចែកចាយវ៉ាក់សាំងនីមួយៗ។ ដើម្បីអនុវត្តន៍ផែនការនេះ ទីក្រុងនឹងប្រមូលកម្លាំងអតិបរិមា ចូលរួមក្នុងការចាក់វ៉ាក់សាំង រួមមានមណ្ឌលសុខភាពនៅទូទាំងទីក្រុង កន្លែងបណ្តុះបណ្តាលវេជ្ជសាស្ត្រ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង។

ទន្ទឹមជាមួយគ្នានោះ មិត្តអ្នកស្តាប់ជាច្រើនចាប់អារម្មណ៍នឹងខែមនុស្សធម៌ឆ្នាំ ២០២១ នៅវៀតណាម កម្មវិធីសូមជូនព័ត៌មានថា៖ ខែមនុស្សធម៌ ២០២១ ដែលមានប្រធានបទ “ដើម្បីសហគមន៍មានសុវត្ថិភាព”។ ខែមនុស្សធម៌ឆ្នាំ ២០២១ ចាប់ផ្តើមពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែឧសភា។ ក្នុងកំឡុងខែមនុស្សធម៌ ទីភ្នាក់ងារនិងអង្គភាពនានា បានចុះឈ្មោះដើម្បីដាក់ពង្រាយការងារមនុស្សធម៌ ដូចជា សាងសង់ផ្ទះដែលធន់នឹងទឹកជំនន់ ជួយមនុស្សរាប់រយរាប់ពាន់នាក់ក្នុងស្ថានភាពលំបាក ភ្ជាប់អាសយដ្ឋានមនុស្សធម៌រាប់ម៉ឺន។ ខែមនុស្សធម៌ឆ្នាំ ២០២១ គឺ “ដើម្បីសហគមន៍មួយដែលមានសុវត្ថិភាព” ឆ្ពោះទៅសកម្មភាពជាក់ស្តែង ដើម្បីអំពាវនាវដល់សង្គមទាំង មូល ឱ្យរួមគ្នាកសាងសហគមន៍មួយនៃសាមគ្គីភាព មេត្តាធម៌ មាំមួននិងសុវត្ថិភាព ជាពិសេសក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេសសមាគមកាកបាទក្រហមនៅតែបន្តជាអាស័យដ្ឋានដែលអាចទុកចិត្តបានសម្រាប់អង្គការជាតិនិងអន្តរជាតិ ប្រជាជនគ្រប់វណ្ណៈនិងជនវៀតណាមនៅឯបរទេស រួមទាំងអ្នកសប្បុរសជនក្នុងការបញ្ជូនការជឿទុកចិត្តរបស់ខ្លួននិងចូលរួមនូវគុណតម្លៃខាងស្មារតីនិងសម្ភារៈសម្រាប់សកម្មភាពមនុស្សធម៌ រួមចំណែកធ្វើឱ្យសោភ័ណភាពរបស់ប្រទេសជាតិមានភាពស្រស់ស្អាត។

នៅក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រក្នុងសប្តាហ៍នេះ យើងនឹងក្រឡែកមើល ពីអាហារសម្រន់មួយចំនួនក្នុងរដូវក្តៅរបស់វៀតណាម នេះក៏ជាសំណូមពររបស់មិត្តអ្នកស្តាប់កម្ពុជា - ថាច់សំបូរ។

ដំបូងឡើយគឺទឹកដោះគោជូរខ្នុរ ជាអាហារសម្រន់នៅរដូវក្តៅ ដែលមានភាពងាយស្រួលធ្វើនិងទាក់ទាញបំផុត។  ទឹកដោះគោជូរខ្នុរជាមួយចាហួយគុជខ្យង ដែលលាយជាមួយក្លិនក្រអូប ទឹកដោះគោនិងខ្នុរ។ មុខម្ហូបមួយទៀតគឺផ្លែស្វាយជ្រលក់ជាមួយទឹកត្រីថៃ៖ ក្រអូប ជូរដែលផ្សំជាមួយបង្គាថៃ ជាមួយរសជាតិជូរផ្អែមដែលបង្ហាញពីក្លិនឈ្ងុយឆ្ងាញ់រួមទាំងរស់ជាតិខ្ទឹមបារាំងក្រហមនិងម្ទេស។ មុខម្ហូបមួយទៀតដែលត្រូវបានជ្រើសរើសដោយអ្នកបរិភោគអាហារនៅរដូវក្តៅគឺញ្ញាំសាច់គោងៀតុ។ ជាមួយ នឹងគ្រឿងផ្សំពីធម្មជាតិ ញាំសាច់គោងៀត សាឡាតបានក្លាយជាអាហារសម្រន់រដូវក្តៅដែលងាយស្រួលនិងឆ្ងាញ់បំផុត។ ឥឡូវនេះ ម្ហូបត្រូវបានផ្លាស់ប្តូរជាមួយសាច់ គោងៀតហឹរគួរឱ្យទាក់ទាញបង្កើតបានជាអាហារសម្រន់នៅរដូវក្តៅ។ ការ៉ាមែលគឺជាអាហារសម្រន់ដ៏គួរឱ្យទាក់ទាញនិងឆ្ងាញ់បំផុតដែលធ្វើពីស៊ុតនិងទឹកដោះគោ។ ភេសជ្ជៈលាយជាមួយគុជស្ករខ្មៅនិងគុជស្ករខ្មៅក៏សមរម្យសម្រាប់ថ្ងៃក្តៅនៅរដូវក្តៅដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម