30/05/2021 08:42 GMT+7 print

លោកនាយករដ្ឋមន្រ្តីបានកោតសរសើរក្រសួងការពារប្រទេសដែលបានជួយដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩


លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានទទួលស្គាល់និងកោតសរសើរដល់ក្រសួងការពារប្រទេស  ដែលបានជួយឧបត្ថម្ភដល់ខេត្ត Bac Giang និង Bac Ninh  គ្រប់គ្រងស្ថានការណ៍រាតត្បាត។

យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានវៀតណាម កាលពីម្សិលមិញ (ថ្ងៃទី ២៨ ឧសភា) លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានទទួលស្គាល់និងកោតសរសើរដល់ក្រសួងការពារប្រទេស ដែលបានជួយឧបត្ថម្ភដល់ខេត្ត Bac Giang និង Bac Ninh ទាំងធនធានមនុស្ស យានយន្ត ឧបករណ៍ធ្វើតេស្តិ៍ ដាក់ពង្រាយមន្ទីរពេទ្យបណ្តោះអាសន្ន  ដើម្បីជួយខេត្តទាំងពីរនេះ គ្រប់គ្រងស្ថានការណ៍រាតត្បាត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម