29/05/2021 10:55 GMT+7 print

វៀតណាមចូលរួមកិច្ចប្រជុំកំពូលទំនាក់ទំនងភាពជាដៃគូស្តីពី​កំណើន​បៃតង និងគោលដៅសកលឆ្នាំ ២០៣០

តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In នាយករដ្ឋមន្រ្តីលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទំនាក់ទំនងភាពជាដៃគូ ស្តីពីកំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០  (ហៅកាត់ថា P4G) លើកទី ២ តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែឧសភាខាងមុខ។

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh (រូបថត៖ VGP / Nhat Bac )


ក្រោមប្រធានបទ “ការស្តារគ្របដណ្ដប់បៃតងឡើងវិញ ឆ្ពោះទៅរកគោលដៅបន្សាបកាបូន”នោះ នៅក្នុងសម័យសន្ទនាកំពូល ថ្នាក់ដឹកកនាំនៃបណ្ដាប្រទេសនឹងផ្ដោតសំខាន់លើការពិភាក្សាខ្លឹមសារអាទិភាពចំនួនបី រួមមាន៖ ការស្ដារបៃតងឡើងវិញក្រោយពី កូវីដ ១៩ កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីសម្រេចឲ្យបានគោលដៅបន្សាបកាបូននៅឆ្នាំ ២០៥០  និងការបង្កើនសកម្មភាព ដើម្បីអាកាសធាតុ និងសម្របសម្រួលភាពជាដៃគូសាធារណៈ - ឯកជន។ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំបូល P4G បន្តអះអាងនូវការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព កំណើនបៃតង ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងបញ្ហាអាទិភាពរបស់វៀតណាម៖ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការវិនិយោ ពាណិជ្ជកម្ម បរិស្ថាន ថាមពលកកើតឡើងវិញ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ។  ការតំរង់ទិសដៅរបស់នាយករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំ និងការចូលរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមនឹងរួមចំណែកជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - កូរ៉េខាងត្បូងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម