01/05/2021 10:32 GMT+7 print

ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរី


ប្រធានគណៈទាក់ទង បរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung។ (រូបថត៖ VNA)
 

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ប្រធានគណៈទាក់ទង បរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung បានធ្វើកិច្ចសន្ទនា តាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការបរទេស និងជាប្រធានគណៈទាក់ទងបរទេសគណៈបក្ស សកម្មភាពប្រជាជនសឹង្ហបុរី លោក Vivian Balakrishnan។ ភាគីទាំងពីរបានចែករំលែក ទស្សនៈដ៏ស្រដៀងគ្នាជាច្រើនក្នុងនោះមានបញ្ហាអន្តរជាតិដែលជាកង្វល់រួម។

លោក Le Hoai Trung បានជូនដំណឹងពីលទ្ធផលនៃមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ លោកបានបញ្ជាក់ថា វៀត ណាមតែងតែយកចិត្តទុកដាក់ខ្ពស់ហើយមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី។       

ចំណែកឯលោករដ្ឋមន្រ្តីការបរទេសសឹង្ហបុរី Vivian Balakrishnan ក៏បានសង្កត់ ធ្ងន់ដែរថា សឹង្ហបុរីយកចិត្តទុកដាក់ខ្ពស់ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម