28/04/2021 14:32 GMT+7 print

ទីក្រុង Da Nang ជាប់ចំណាត់ថ្នាក់កំពូលក្នុងរយៈពេល ១២ ឆ្នាំជាប់ៗគ្នាក្នុងប្រទេសស្តីពីការរៀបចំណាត់ថ្នាក់សន្ទស្សន៍ ICT Index

តាមនោះ ទីក្រុង Da Nang បន្តនាំមុខក្នុងប្រទេស ដោយទទួលបានពិន្ទុ ០,៩២៣៨ ហើយជាប់លំដាប់ថ្នាក់ទី២គឺ Thua Thien - Hue មានអត្រាខុសគ្នា ១២% ។

រូបថតឧទាហរណ៍ (ប្រភព៖ក្រសួងសុខាភិបាលវៀតណាម)


នាថ្ងៃទី ២៧ ខែមេសា យោងតាមព័ត៌មានពីមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុង Da Nang សមាគមព័ត៌មានវិទ្យាវៀតណាមនិងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ទើបតែបានចេញផ្សាយតារាងរៀបចំណាត់សន្ទស្សន៍ ដែលត្រៀមរួចជាស្រេចក្នុងការអនុវត្តនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាននៅវៀតណាម (Vietnam ICT Index) ឆ្នាំ២០២០។
តាមនោះ ទីក្រុង Da Nang បន្តនាំមុខនៅទូទាំងប្រទេស ដោយទទួលបានពិន្ទុ ០,៩២៣៨ ហើយជាប់លំដាប់ថ្នាក់ទី២គឺ Thua Thien - Hue មានអត្រាខុសគ្នា ១២%។ ជាពិសេស បើនិយាយអំពីការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ទីក្រុង Da Nang បានបង្កើនគម្លាតនិងឈានទៅឆ្ងាយស្ទើរតែទាំងអស់ពីខេត្តនិងក្រុងដទៃទៀត។ ក្រៅពីនេះ Da Nang ក៏ជាប់ចំណាត់ថ្នាក់លេខ ៥ នៅទូទាំងប្រទេសក្នុងសន្ទស្សន៍ឧស្សាហកម្ម  បច្ចេកវិទ្យាព័ត៌មាន បន្ទាប់ពីទីក្រុងហូជីមិញ ទីក្រុងហាណូយ Bac Ninh និង Thai Nguyen ផងដែរ៕