22/04/2021 16:26 GMT+7 print

វៀតណាមនិងសិង្ហបុរីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព

ក្នុងឱកាសលោក Pham Minh Chinh ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី ២០ ខែមេសាលោក លីហៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនិងអបអរសាទរនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh  បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក លីហៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី (រូបថត៖ MOFA)


នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនិងមានឧត្តមភាព ដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន កសិ-ជលផលអប់រំបណ្តុះបណ្តាល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថលជាដើម ព្រមទាំង ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់ផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធ ភាពចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩  និងជួយសម្រួលក្នុងការវិលត្រឡប់ស្រុកកំណើតវិញរបស់ពលរដ្ឋនៃប្រទេសទាំងពីរហើយក៏ជំរុញការចរចាគ្នាអំពីបទប្បញ្ញត្តិធ្វើដំណើរអាទិភាពរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញប្រកបដោយសុវត្ថិភាពដែលសមស្របតាមស្ថានភាពនៃប្រទេសនិងតំបន់នីមួយៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម