20/04/2021 06:31 GMT+7 print

លោកប្រធានរដ្ឋវៀតណាមអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ក្នុងនាមជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ប្រទេសវៀតណាមប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់កិច្ចប្រឹងប្រែងរួម លើកកម្ពស់យ៉ាងខ្លាំងក្លាពហុភាគីនិយម។

នាយប់ថ្ងៃទី១៩ ខែមេសា ពីទីក្រុងហាណូយ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចពិភាក្សាជាន់ខ្ពស់ តាមអ៊ឺនធើណិតរបស់ក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ“ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ ក្នុងការជំរុញការកសាងទំនុកចិត្ត និងការសន្ទនាគ្នាក្នុងការបង្ការនិងដោះស្រាយជំលោះ” ។

 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ។


វាគ្មិនសំខាន់ៗមួយចំនួនអញ្ជើញចូលរួមក្នុងសម័យប្រជុំ រួមមាន ៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres; រដ្ឋមន្ត្រីការបរទេសនៃប្រទេសព្រុយណេ (ប្រទេសជាប្រធានអាស៊ាន); ឧត្តមស្នងការសហភាពអឺរ៉ុបសម្រាប់គោលនយោបាយការបរទេសនិងជាប្រធានគណៈកម្មកាទ្វីបអាហ្វ្រិក។ លោកអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moo។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងប្រមុខនៃប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ២២ នាក់។

បើកសម័យប្រជុំពីទីក្រុងហាណូយ រដ្ឋធានីសន្តិភាពនិងមិត្តភាពលោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើសារស្វាគមន៍យ៉ាងកក់ក្តៅដល់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres លោក Banki-Moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិនិងបណ្តាសមាជិកក្រុមប្រឹក្សាសន្តិសុខដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់ដ៏សំខាន់នេះ។

 

ការប្រជុំនេះបានធ្វើឡើង តាមអ៊ីនធើណិត។ រូបរត៖ VOV


ប្រទេសវៀតណាមដឹងច្បាស់អំពីកិត្តិយសរបស់ខ្លួនក្នុងការកាន់តួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងកទំនួលខុសត្រូវដ៏ធំធេងដែលភ្ជាប់ជាមួយតួនាទីនេះ។ ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមខិតខំរួមចំណែកដល់កិច្ចប្រឹងប្រែងរួមគ្នាលើកកម្ពស់ពហុភាគីនិយមនិងប្រកាន់ខ្ជាប់នូវការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិក្នុងការជំរុញការការពារនិងដោះស្រាយជំលោះលើកកម្ពស់តួនាទីរបស់អង្គការក្នុងតំបន់ ក្នុងការថែរក្សាសន្តិសុខក្នុងតំបន់និងអន្តរជាតិ៕

ទីភ្នាក់ងារសាព័ត៌មានវៀតណាម