23/04/2021 00:01 GMT+7 print

សម្រស់ហាណូយ នៅលើស្បៃអាវផាយ

គ្រប់ៗជំនាន់ អាវផាយបានក្លាយជាលក្ខណៈស្រស់ស្អាតក្នុងវប្បធម៌ នៃប្រជាជនវៀតណាម បំពេញបន្ថែមសម្រស់ស្រទន់ប្រពៃណីនៃសុភានារី។ ដើម្បីលើកស្ទុយអាវផាយ អ្នករចនាម៉ូដជាច្រើនចំណុះសមាគមរចនាម៉ូដហាណូយ បានបង្ហាញសម្តែងម៉ូដរចនា ជាមួយនឹងក្បាច់រចនាក្រោមប្រធានបទ ស្តីពីហាណូយ។

កម្រងឈុត “ពណ៌នៃជីវិត” ជារឿងរ៉ាវមួយ ដែលមិនបានសរសេរដោយក្រដាស និងទឹកខ្មៅ តែបានបំពេញដោយលក្ខណៈគំនូរគូរក្បាច់ របស់វិចិត្រករ យ៉ាងដ័ន (Giang Doan) នៅលើស្បៃអាវផាយ។ ជាមួយនឹងអនុស្សាវរីយ៍លើទីប្រជុំជនបុរាណ ផ្ទះបុរាណ ដំបូលក្បឿងកាន់ទៅដោយស្លែ ដើមពពាលស្លឹកក្រហម ក្លិនផ្កាសត្បាក្រអូបងំ ជួនកាលរម្ងប់ស្ងប់ដូចជាចម្រៀងស្នេហាដ៏រណ្តំ ជួនកាលបង្កើតពណ៌ឆើតឆាយសម្រប់នឹងផ្ទៃមេឃ អ្នករចនានិងជាវិចិត្រករ យ៉ាងដ័ន (Giang Doan) បានប៉ិនប្រសប់បង្ហាញសម្តែងនៅលើស្បៃអាវផាយប្រពៃណីទន់ភ្លន់។ កម្រងឈុតនេះមិនត្រឹមបរិយាយសុទ្ធសាធអំពីពណ៌នៃផ្កាទាំងពួង តែនៅបង្កប់ជំនោរអារម្មណ៍និទាន នៃអ្នករចនាអំពីដំណើររឿងរៀងៗខ្លួន។



កម្មវិធីសម្តែងម៉ូដសម្លៀកបំពាក់ “ពណ៌រដូវស្លឹកឈើជ្រុះហាណូយ” បានប្រព្រឹត្តទៅនៅដងវិថីថ្មើរជើង ភុងហឹង (Phung Hung) ហាណូយ។


យកអារម្មណ៍ពីរដូវស្លឹកឈើជ្រុះហាណូយ អ្នករចនាម៉ូដបានបង្ហាញម៉ូដសម្លៀកបំពាក់បែបរចនាបថទំនើប តែនៅរក្សាបានលក្ខណៈបុរាណរបស់ហាណូយនាសម័យកាលដើម។


ម៉ូដរចនាក្នុងកម្មវិធីរួមមានវត្ថុធាតុផ្សេងៗជាច្រើនដូចជា៖ សំពត់កាម្ញី សំពត់សូត្រ សំពត់សង្កិម។ល។


អ្នករចនាម៉ូដបង្ហាញដល់មហាជូន ជាមួយនឹងឈុតលេចធ្លោបំផុត។
 

ក្រុងហាណូយមានរដូវផ្កាជាច្រើន បានដាក់បញ្ចូលជាបទកំណាព្យ បទចម្រៀង គំនូរ ប៉ុន្តែប្រហែលជារដូវផ្កាឈូក គឺជារដូវដែលបន្សល់ទុកនូវក្លឹនក្រអូប ពណ៌ស្អាតបំផុត នៅក្នុងចិត្តមនុស្សរស់នៅ លើដែនដីរាជរដ្ឋធានីអរិយធម៌ពាន់ឆ្នាំ។ យកអារម្មណ៍ពីរទេះដឹកផ្កាឈូក ធ្វើដំណើរសព្វទីសង្កាត់ក្រុងហាណូយ ទាក់ទាញខ្សែភ្នែក អ្នករចនា ហាញង្វៀន (Hanh Nguyen) ម្តងទៀតសម្តែងសម្រស់នៃផ្កាឈូក នៅលើស្បៃអាវផាយវៀតណាម។ ជាមួយនឹងបច្ចេកទេសប្រណីត អ្នករចនាម៉ូដ ហាញង្វៀន (Hanh Nguyen) បានបញ្ចូលព្រលឹងផ្កាឈូក រាងរូវផ្កាកាន់តែរស់រវើក ដូចជាផ្កាឈូកកំពុងតែរីក ក្រោមស្បៃព្រះអាទិត្យ ក្រោមជំនោរវាយោ ក្នុងថង់ក្រអូប ចេញមកពីបឹងឈូក។

យកអារម្មណ៍ពីរដូវស្លឹកឈើជ្រុះហាណូយ បោះជំហានលើចិញ្ចើមថ្នល់ ពោរពេញទៅដោយស្លឹកឈើជ្រុះ អ្នករចនា អៀនភី (Yen Phi) បានបង្ហាញកម្រង ស្លឹកឈើជ្រុះ។ ជាមួយនឹងស្នូលជាស្លឹកឈើពណ៌លឿង ចំណុចចំណាប់អារម្មណ៍ខ្លាំងនៃកម្រង គឺជាទម្រង់បែបរចនា 3D អ្នករចនា អៀនភី (Yen Phi) បានប្រឹងប្រែងស្រាវជ្រាវជោគជ័យ រំលេចរាងល្វិតល្វន់នៃសុភាពនារី ដើម្បីពេលពាក់មានអារម្មណ៍ស្រួល ទន់ភ្លន់ ស៊ិចស៊ីជាង។ វត្ថុធាតុបានប្រើប្រាស់ គឺសំពត់សូត្រ កាម្ញី  habutai chiffon ។ល។ ពេលគួបផ្សំនឹងវត្ថុធាតុនេះជាមួយគ្នា បង្កើតបានភាពទន់ភ្លន់នៃសភាពនារី ជាមួយនឹងស្បៃអាវផាយសុភាព ថ្លៃថ្នូរ ស្រទន់ បញ្ចេញលក្ខណៈបែបរៀងៗខ្លួន។

លក្ខណៈចំណាប់អារម្មណ៍មួយក្នុងចំណោមលក្ខណៈចំណាប់អារម្មណ៍ នៃកម្រងឈុតរបស់អ្នករចនា នៅសមាគមរចនាម៉ូដសម្លៀកបំពាក់ហាណូយ នោះគឺឈុត “សម្រប់” នៃអ្នករចនាម៉ូដ ង្វៀន ផឿងថាវ (Nguyen Phuong Thao)។ ការគួបផ្សំរវាងអាវផាយនិងសង្កិម បង្កើតបានជាស្នាដៃថ្មីពិសេសមួយ។ នៅលើវត្ថុធាតុចម្បងគឺ សំពត់កាម្ញី សំពត់សូត្រ បានដាក់បញ្ចូលតុបតែង នៅលើអាវផាយដ៏ប្រណីត។

អ្នករចនាម៉ូដ ង្វៀន ផឿងថាវ (Nguyen Phuong Thao) ចែករំលែកថា៖ “អាវផាយនិងសង្កិម ជាសម្លៀកបំពាក់ពីរធ្វើឱ្យអ្នករចនាជាច្រើន តែងកង្វល់ធ្វើដូចម្តេចសក្កិសមនឹងជំហ កិត្តិនាម។ នោះក៏ជាមូលហេតុស្នូល សម្រាប់រូបខ្ញុំសម្រេចចិត្តបង្កើតម៉ូដសម្លៀកបំពាក់មួយ ដែលមានលក្ខណៈអនុវត្តខ្ពស់ គឺជាការគួបផ្សំនៃម៉ូដសម្លៀកបំពាក់ពីរ និងសំខាន់បំផុតគឺលើកស្ទួយសម្រស់ស្អាត ក៏ដូចជាកិត្យានុភាពនៃអាវផាយនិងសង្កិម។ ប្រការនេះ ក៏ជួយនាំយកវត្ថុធាតុទាំងពីរនេះ មកជិតគ្នាថែមទៀតព្រមជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ៕


ការគួបផ្សំដ៏ប្រណីតរវាងអាវផាយនិងសង្កិម។

ជាមួយនឹងគោលគំនិត ចេញពីរដូវស្លឹកឈើជ្រុះហាណូយ អ្នករចនាម៉ូដទាំងអស់បានយកតុងពណ៌លឿង ធ្វើជាស្នូល ទុកជាតំណាងនៃស្លឹកឈើចាស់ពណ៌លឿង នារដូវស្លឹកឈើជ្រុះ។

ក្បាច់រចនាលើអាវផាយសុទ្ធតែបាន អ្នករចនាម៉ូដផ្សារភ្ជាប់នឹងតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ នៃប្រជាជនហាណូយ។

ក្បាច់រចនាស្លឹកឈើពណ៌លឿងលេចអណ្តែត លើស្បៃអាវផាយពណ៌ខ្មៅ។

អ្នករចនាម៉ូដ ហាញង្វៀន (Hanh Nguyen) ម្តងទៀតបង្ហាញសម្រស់ស្រស់ស្អាតនៃសម្រស់ផ្កាឈូកលើស្បៃអាវផាយ។

ការគួបផ្សំនៃអាវផាយទំនើបនិងបុរាណ នាំមកភាពថ្លៃថ្នូរ ជូននារី។
 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង
ប្រែសម្រួល៖ រីកើង