04/04/2021 14:56 GMT+7 print

ធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ ១៩ ព្រឹកថ្ងៃទី ៣ មេសា

យោងតាមក្រសួងសុខាភិបាលវៀតណាម ចាប់ពីម៉ោង ១៨:០០ ថ្ងៃទី ២  ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៣ ខែមេសា វៀតណាមមិនមានករណីឆ្លងកូវីដ ១៩ ថ្មីឡើយ។

ប្រទេសទាំងមូលនៅតែកត់ត្រាករណីវិជ្ជមាននឹង SARS-CoV-2 ចំនួន ២,៦២០ ករណី ក្នុងនោះចំនួន ១.៦០៣ ករណីដែលឆ្លងក្នុងស្រុក។ រហូតមកដល់ពេលនេះមានមនុស្សជាង ៥២.០០០ នាក់ ជាកម្មាភិបាលនិងបុគ្គលិកសុខាភិបាលដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ បុគ្គលិកពេទ្យបំពេញភារកិច្ចដូចជាការយកសំណាក ការធ្វើតេស្ត៍ តាមដានស្នាម សមាជិកគណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ តាមមូលដ្ឋាន ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ៣ ខែមេសា ពិភពលោកទាំងមូលបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលជំងឺកូវីដ-១៩  ចំនួនជាង ១៣០ លានករណី ក្នុងនោះមានមនុស្សស្លាប់ជាង ២,៨៥ លាននាក់។ ប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺអាមេរិក។ បន្ទាប់មកគឺប្រេស៊ីលនិងឥណ្ឌា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម