03/04/2021 14:11 GMT+7 print

កម្ពុជានិងវៀតណាមបន្តសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ TTXVN)
 

ក្នុងឱកាសដែលលោក Vuong Dinh Hue សមាជិកការិ យាល័យនយោបាយ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា វៀតណាម នាថ្ងៃទី២ មេសា ប្រធាន ព្រឹទ្ធសភាស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ីម កា បានអញ្ជើញផ្ញើរលិខិត អបអរសាទរ។

ក្នុងលិខិត ប្រធានព្រឹទ្ធសភាស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ីម កា បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ប្រធានរដ្ឋ សភាវៀតណាម លោក Vuong Dinh Hue ក៏ដូចជារដ្ឋសភាវៀតណាម ដើម្បីការរីក ចម្រើនប្រកបដោយវិបុលភាពរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ព្រម ទាំងបន្តពូនជ្រុំឲ្យទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិបញ្ញត្តិនានារបស់កម្ពុជានិង វៀតណាម ដោយជំរុញកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុង តំបន់និងលើឆាកអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម