28/03/2021 19:55 GMT+7 print

ប្រធានាធិបតីអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅ វៀតណាម​ធ្វើជា​ឧបការី​រដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអាស៊ីបូព៌ា

លោក Daniel Kritenbrink  ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ វៀតណាមចាប់តាំងពីឆ្នាំ ២០១៧ មក។

លោក Daniel Kritenbrink  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ វៀតណាម (រូបថត៖ TTXVN)

\
ប្រធានាធិបតីអាមេរិក លោក Joe Biden ទើបបានតែងតាំង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមធ្វើជាឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអាស៊ីបូព៌ា និងមហាសមុទ្រប៉ាស៊ីហ្វិក។

លោក Daniel Kritenbrink  ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ វៀតណាមចាប់តាំងពីឆ្នាំ ២០១៧ មក។ លោកធ្លាប់បានធ្វើការទាំងនៅ ជប៉ុននិង ចិន។ អ្នកការទូតរូបនេះក៏ចេះភាសាចិននិងជប៉ុនផងដែរ។ ប្រសិនបើការតែងតាំងរបស់ប្រធានាធិបតីត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកនោះលោក Daniel Kritenbrink  នឹងទទួលតំណែងនេះពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅឥណ្ឌូណេស៊ីលោក Sung Kim ដែលបច្ចុប្បន្នកំពុងកាន់តំណែងនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម