26/03/2021 16:47 GMT+7 print

វាលទំនាបទន្លេគឺវឡុង អនុវត្តសេចក្តីសម្រេចចិត្ត “សម្រប់ធម្មជាតិ”

កំណត់ផែនការចម្រុះវាលទំនាបទន្លេគឺវឡុង ដំណាក់កាល២០២១ -២០៣០ ចក្ខុវិស័យ២០៥០ លើស្មារតីសេចក្តីសម្រេចចិត្តលេខ១២០ នាំមកសេចក្តីសង្ឃឹមសម្រាប់វាលទំនាបទន្លេគឺវឡុង - តំបន់ដីដែលមានប្រសិទ្ធនាមជាជម្រុកស្រូវអង្ករ ផ្លែឈើ ជលផល។ ដើម្បីលម្អិតកម្មសេចក្តីសម្រេចចិត្ត​លេខ​១២០ នាខែមីនាកន្លង លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អធិបតីភាពកិច្ចប្រជុំលើកទី៣ ស្តីពីការអភិវឌ្ឍចីរភាពវាលទំនាបគឺវឡុង បន្សាំនឹងបម្រែបម្រួលអាកាសធាតុ នៅទីក្រុងកឹនធើ។

បន្ទាប់ជាង៣ឆ្នាំ ពង្រាយអនុវត្តសេចក្តីសម្រេចចិត្ត វាលទំនាបទន្លេគឺវឡុង បានបង្វែខ្លួនយ៉ាងខ្លាំង ជាមួយនឹងល្បឿន គំនិត ព្រមទាំងសកម្មភាពផង ផ្លាស់ពីអកម្មទៅជាម្ចាស់ការបន្សាំនឹងភាពប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ រកស៊ីចិញ្ចឹមជីវិត ជីវិភាពប្រជាជន បានកែសម្រួលសន្សឹមៗ។ កំណើន GDP តែងនៅកម្រិតខ្ពស់ មុនពេលកើតឡើងជំងឺកូវិត - ១៩ (ក្នុងពីរឆ្នាំ២០១៨និង២០១៩ បន្តបន្ទាប់ សុទ្ធតែមានកម្រិតកំណើនយ៉ាងចំណាប់អារម្មណ៍ ប្រហែល ៧,៣%)។
 

របាយការណ៍សរុប៣ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្ត រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន ត្រឹន ហុងហា (Tran Hong Ha) ឱ្យដឹងថា សរុបថវិការដ្ឋវិនិយោគទៅមូលដ្ឋានសម្រេចចំនួន ២២០.០០០ពាន់លានដុង ស្រូបយកចំនួន១៦% បើប្រៀបនឹងទូទាំងប្រទេស ក្នុងនោះថវិការដ្ឋមជ្ឈិមឧបត្ថម្ភ មានគោលដៅគឺ៨០.០០០ ពាន់លានដុង។

វាយតម្លៃខ្ពស់ គណៈប្រតិភូបានថ្លែង​មតិ​ពោរពេញទៅដោយភារកិច្ច អស់ពីចិត្ត យកចិត្តទុកដាក់ខ្លាំង ដើម្បីការអភិវឌ្ឍនៃតំបន់ដី “នាគប្រាំបួន” លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) នាំយកទស្សនាទានយុទ្ធសាស្រ្តអភិក្រមថ្មី ចំពោះការអភិវឌ្ឍតំបន់វាលទំនាបទន្លេគឺវឡុង ជាមួយនឹងខ្លឹមសារចំនួន៨ ដែលមានគន្លឹះសុទ្ធតែចាប់ផ្តើមចេញពីអក្សរហ្គ (G)។



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សង្កេតមើលតំបន់ត្រូវឥទ្ធិពលនិងប៉ះពាល់ ដោយបម្រែបម្រួលអាកាសធាតុ ចំណុះតំបន់វាលទំនាបទន្លេគឺវឡុង នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ មុនពេលចូលរួមកិច្ចប្រជុំ ស្តីពីការអភិវឌ្ឍចីរភាពវាលទំនាបទន្លេគឺវឡុង បន្សាំនឹងបម្រែបម្រួលអាកាសធាតុ នៅទីក្រុងកឹនធើ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងកឹនធើ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អធិបតីកិច្ចប្រជុំលើកទី៣ ស្តីពីការអភិវឌ្ឍចីរភាពវាលទំនាបទន្លេគឺវឡុង បន្សាំនឹងបម្រែបម្រួលអាកាសធាតុ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថានៅកិច្ចប្រជុំ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសំណេះសំណាល គណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

មុននោះ ខាងក្រៅនៃកិច្ចប្រជុំលើកទី៣ ស្តីពីការអភិវឌ្ឍចីរភាពវាលទំនាបទន្លេគឺវឡុង បន្សាំនឹងបម្រែបម្រួលអាកាសធាតុ ប្រព្រឹត្តិទៅនៅទីក្រុងកឹនធើ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបគណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំ រួមមានគណៈប្រតិភូដៃគូ អង្គការ អ្នកជំនួយអន្តរជាតិ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី Carolyn Turk នាយកធនាគារអន្តរជាតិ (WB) ប្រចាំនៅវៀតណាមអភិវឌ្ឍន៍ នៅកិច្ចប្រជុំ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

គណៈប្រតិភូចូលរួមកិច្ចប្រជុំ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង៣ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ១២០ វាលទំនាបទន្លេគឺវឡុង ទាក់ទាញ FDI លើស ១៤ពាន់លានអាមេរិក។

តាមលោកនាយករដ្ឋមន្រ្តី អក្សរហ្គ (G) ទី១ គឺត្រូវផ្តល់ប្រភពធនធាននិង​ផ្តោត​អាទិភាពអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត បំផុតគឺប្រព័ន្ធផ្លូវល្បឿនលឿន បង្កើតភាពតភ្ជាប់ តំណងាយស្រួល ចំណាយទាប បើកបំភ្លឺសេដ្ឋកិច្ចជូនប្រជាជន។ល។

ជាមួយនឹងវាលទំនាបទន្លេគឺវឡុង នៅជាតំបន់ទំនាបអប់រំ លោកនាយករដ្ឋមន្រ្តីឱ្យដឹងថា អក្សរហ្គ (G) ទី២ គឺអប់រំ (Giao duc) នេះជាគន្លឹះមាសនៃការអភិវឌ្ឍចីរភាពផង ជាចម្លើយសម្រាប់មេចំណោទអភិវឌ្ឍន៍រយៈពេលខ្លី ទាំងរយៈពេលវែងផងដែរ។

ឱ្យដឹងថា កង្វះខ្សែទន្លេ ព្រែក ប្រឡាយ គឺមិនអាចបង្កើតបានវប្បធម៌តំបន់វាលទំនាបទន្លេគឺវឡុង លោកនាយករដ្ឋមន្រ្តី ថ្លែងអក្សរ ហ្គ (G) ទី៣ គឺយ៉ាង (Giang) (ព្រែកទន្លេ)។ ហេតុនេះហើយ យុទ្ធសាស្រ្តអភិវឌ្ឍន៍ត្រូវការទាញយកប្រៀបខ្លាំង និងតួនាទីនៃប្រព័ន្ធព្រែកប្រឡាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម ស្រូវអង្ករ ផ្លែឈើ ជលផល។ សុក្រិតប្រព័ន្ធគមនាគមន៍ សេវាកម្ម logistic ។ល។ ថ្លែងឡើងប្រការនេះ លោកនាយករដ្ឋមន្រ្តីស្នើឱ្យមានការស្រាវជ្រាវអំពី “សេដ្ឋកិច្ចព្រែកទន្លេ”។

រំលឹកដល់អនុសាសន៍ “ចង់រហ័សត្រូវដើរម្នាក់ឯង ចង់ដើរឆ្ងាយត្រូវដើររួមគ្នា” លោកនាយករដ្ឋមន្រ្តី ឱ្យដឹងថាអក្សរ ហ្គ (G) ទី៤ គឺហ្គាំន (Gan) មានន័យថាសហ តភ្ជាប់ រវាងមជ្ឈិមនិងមូលដ្ឋាន រដ្ឋនិងទីផ្សារ ប្រជាជននិងសហគ្រាស ក្នុងស្រុកនិងអង្គការអន្តរជាតិ បំផុតគឺជំរុញការតភ្ជាប់តំបន់វាលទំនាបទន្លេគឺវឡុង។

អក្សរហ្គ (G) ទី៥ គឺយ៉ាវ (Giau) (មាន) នោះគឺត្រូវបន្តទាក់ទាញអ្នកមាន អ្នកមានបង្គួរចូលមកវិនិយោគ រកស៊ី រស់នៅក្នុងតំបន់។ ចង់ដូច្នេះបណ្តាមូលដ្ឋាននៅតំបន់ត្រូវបង្កើតបរិស្ថានវិនិយោគធ្វើអាជីវកម្ម លក្ខណៈរស់នៅងាយស្រួល។

តាមលោកនាយករដ្ឋមន្រ្តី អក្សរហ្គ (G) ទី៦ គឺយ៉យ (Gioi) (ពូកែ) ដូច្នេះតំបន់ត្រូវមានគោលការណ៍សមស្រប់ ដើម្បីទាក់ទាញរួមចំណែកនៃធនធានមនុស្ស ផ្តល់បញ្ញាចំពោះការអភិឌ្ឍនៃតំបន់ដី “នាគប្រាំបួន”។
អក្សរហ្គ (G) ទី៧ គឺយ៉ា (Gia) (ចាស់) បញ្ហាប្រឈមគឺប្រជាជនមានវ័យចំណាស់ នៅវាលទំនាបទន្លេគឺវឡុង ហេតុនោះតំបន់ត្រូវមានគោលការណ៍ម្ចាស់ការសម្រាប់បញ្ហាទាំងនេះ បង្កើតបានបណ្តាញសុខុមាលភាពសង្គមល្អប្រសើរ។

លោកនាយករដ្ឋមន្រ្តី រលឹកដល់អក្សរហ្គ (G) ទី៨ គឺយ៉ើយ (Gioi) (ភេទ) ហេតុនេះត្រូវការយុទ្ធសាស្រ្ត ដើម្បីធានានារីបានអប់រំនិងអភិក្រមការងារ ក្នុងបរិបទបុព្វហេតុបដិវត្តឧស្សាហកម្មលើកទី៤។



នៅកិច្ចប្រជុំលើកទី៣ ស្តីពីការអភិវឌ្ឍចីរភាពវាលទំនាបទន្លេគឺវឡុង បន្សាំនឹងបម្រែបម្រួលអាកាសធាតុ នាថ្ងៃ១៣ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដាក់ចេញទស្សនាទានយុទ្ធសាស្រ្តអភិក្រមថ្មី ចំពោះការអភិវឌ្ឍវាលទំនាបទន្លេគឺវឡុង ជាមួយនឹងខ្លឹមសារចំនួន៨ ដែលមានពាក្យគន្លឹះចាប់ផ្តើមពីអក្សរហ្គ (G)។



រូបថតតំបន់វាលទំនាបទន្លេគឺវឡុង លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ធ្វើដំណើរទៅសង្កេតមើលដោយឧទ្ធម្ភាគចក្រ នាខែកញ្ញាឆ្នាំ២០១៧។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


ស្ថានភាពរាំងស្ងួត ជ្រាបប្រៃ នៅតែជាក្តីប្រារម្ភរៀងរាល់ឆ្នាំ នៃប្រជាកសិករនៅវាលទំនាបទន្លេគឺវឡុង។ រូបថត៖ ង្វៀនឡឹន

 


ប្រជាកសិករវាលទំនាបទន្លេគឺវឡុង ប្រមូលផលផ្សិត។ រូបថត៖ កាសែតរូបភាពវៀតណាម

 


កំណត់ផែនការតំបន់វាលទំនាបទន្លេគឺវឡុង ក៏ដូចជាទិសដៅសម្រាប់ការអភិវឌ្ឍនៃតំបន់នេះ ត្រូវធ្វើដូចម្តេចដើម្បី “ការពារប្រជាកសិករ កែសម្រួលការរុកស៊ី អភិវឌ្ឍន៍តុល្យភាព និងការពារបរិស្ថាន។ រូបថត៖ កាសែតរូបភាពវៀតណាម

 


ជីវភាពប្រជាកសិករនៅវាលទំនាបទន្លេគឺវឡុង ផ្សារភ្ជាប់ស្អិតរមួតនឹងតំបន់ទឹកទន្លេ។ ក្នុងរូបថត៖ របរចិញ្ចឹមត្រីផ្ទះទ្រុង នៅលើទន្លេហូវ (Hau) នៃខេត្តអានយ៉ាង (An Giang)។ រូបថត៖ កាសែតរូបភាពវៀតណាម

 

វាយតម្លៃអំពីការងារនេះ លោកស្រីនាយកធនាគារពិភពលោក ប្រចាំនៅវៀតណាម Carolyn Turk ឱ្យដឹងថា៖ “សេចក្តីសម្រេចចិត្តលេខ១២០ ប្រាកដនឹងនាំភាពលោតផ្លោះ គូសបញ្ជាក់ភាពផ្លាស់ប្តូរ ចាប់តាំងពីរបៀបអភិក្រម ដែលមានលក្ខណៈការពារអកម្ម ចំពោះបម្រែបម្រួលអាកាសធាតុ បង្វែទៅកាន់ទម្រង់ “ម្ចាស់ការបន្សាំនឹងធម្មជាតិ”៕

“វាលទំនាបទន្លេគឺវឡុងរួមចំណែក បរិមាណទិន្នផលស្រូវ៥០% បរិមាណអង្ករនាំចេញ៩៥% បរិមាណចិញ្ចឹមជលផល៦៥% ផ្លែឈើគ្រប់ប្រភេទនៃទូទាំងប្រទេស៧០%”។

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល​៖ រីកើង​