23/03/2021 15:35 GMT+7 print

បណ្ដាអង្គការសម្ព័ន្ធយុវជនគប្បីថែទាំដល់សមាជិកសម្ព័ន្ធយុវជន និងពង្រីក​តួនាទីរបស់យុវវ័យ

នារសៀលថ្ងៃទី ២២ ខែមិនា ក្នុងឱកាសរំលឹកខួបលើកទី ៩០ ឆ្នាំ នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនោះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មភិបាលសម្ព័ន្ធយុវជនគ្រប់សម័យកាល និងកម្មាភិបាល សម្ព័ន្ធយុវជនឆ្នើម ដែលទទួលបានពានរង្វាន់ Ly Tu Trong ឆ្នាំ ២០២១។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (រូបថត៖ VGP)


អញ្ជើញថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ក្នុងប្រវត្តិសាស្ត្រនោះ យុវជនគ្រប់ជំនាន់ជានិច្ចកាលបានលើកត្រដែតនូវស្មារតីស្នេហាជាតិ ដោយមិនខ្លាចការលំបាក ពលីជីវិត ហើយត្រៀមខ្លួនជាស្រេចតស៊ូ ដើម្បីបុព្វហេតុកសាង និងការពារប្រទេសជាតិដោយបានឆ្លងកាត់រយៈពេល ៩០ ឆ្នាំ នៃការកសាង អភិវឌ្ឍន៍ ហើយធំដឹងក្ដីនោះ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរីកធំធាត់ដោយឥតឈប់ឈរ សក្ដិសមជាក្រុមបម្រុងដែលគួរឲ្យជឿទុកចិត្តបានរបស់បក្ស ហើយ ជាកម្លាំងឈានមុខរបស់បដិវត្ត ព្រមទាំងជាសាលារៀនសង្គមនិយមរបស់យុវជនវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យ សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញយកចិត្តទុកដាក់លើការវិនិយោគនិង ការថែទាំដល់សមាជិកសម្ព័ន្ធយុវជនឲ្យបានច្រើនថែមទៀត រួមដំណើរជាមួយយុវជន ក្នុងការបង្កើតអាជីព ព្រមទាំងហាត់ពត់លត់ដំខ្លួនយ៉ាងសកម្ម ពង្រីកបញ្ញា និងស្មារតីឈានទៅមុខរបស់យុវវ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការពារមាតុភូមិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម