23/03/2021 15:35 GMT+7 print

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ៣

ក្រសួងការបរទេសសិង្ហបុរីបានជូនដំណឹងថា លោក Vivian Balakrishnan រដ្ឋមន្រ្តី ការបរទេសនៃប្រទេសនេះ នៅថ្ងៃទី ២២ ខែមីនាបានចាប់ផ្តើមធ្វើទស្សនកិច្ច នៅប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ៣ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសដំបូងគឺប្រ៊ុយណេ។

រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក Vivian Balakrishnan (រូបថត៖ Connected to India) 

 

បន្ទាប់មកគឺម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ទោះបីជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសមិនបានបញ្ជាក់ពីមូលហេតុនៃដំណើរទស្សនកិច្ចនេះក៏ដោយ ប៉ុន្តែប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodoកាលពីសប្តាហ៍មុនបានអំពាវនាវឱ្យបញ្ចប់ស្ថានការអស្ថិរភាពនៅមីយ៉ាន់ម៉ា ហើយដាស់តឿនឲ្យថ្នាក់ដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ រៀបចំជំនួបកំពូល ដើម្បីស្វែងរកដំណោះស្រាយនាំ​មីយ៉ាន់ម៉ា​ចាកចេញផុតពីវិបត្តិបច្ចុប្បន្ន។ បច្ចុប្បន្នប្រ៊ុយណេកំពុងធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម