14/03/2021 14:24 GMT+7 print

វៀតណាមលើកឡើងដំណោះស្រាយ ដើម្បីជំនះពុះពារលើផលប៉ះពាល់អវិជ្ជមានពីការរីករាលដាល់នៃជំងឺ COVID-១៩ ចំពោះជនចំណាកស្រុក

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ Phan Chi Thanh 
 

លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា វៀតណាមចាត់ទុកកិច្ចព្រមព្រៀង GCM ជាជំហានសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការធ្វើចំណាកស្រុក ដែលជាលទ្ធផលនៃចំណងសាមគ្គីភាព ស្មារតីចែករំលែកទំនួលខុសត្រូវរបស់ប្រជាជាតិនានា ដោយឆ្ពោះទៅគោលដៅជម្រុញការងារធ្វើចំណាកស្រុកដោយស្របច្បាប់។

ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២ ខែមិនានៅប្រទេសថៃ គណៈប្រតិភូវៀតណាមដឹកនាំដោយ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអញ្ជើញចូលរួមសន្និសីទស្តីពីការត្រួតពិនិត្យលើស្ថានភាពអនុវត្តន៍កិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាពនិងមានសណ្តាប់ធ្នាប់របស់អង្គការសហប្រជាជាតិ (កិច្ចព្រមព្រៀង GCM) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

តំណាងគណៈប្រតិភូវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ និងជាអ្នកតំណាងវៀតណាមប្រចាំនៅ UNESCAP លោក Phan Chi Thanh បានអះអាងថា វៀតណាមចាត់ទុកកិច្ចព្រមព្រៀង GCM ជាជំហានសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការធ្វើចំណាកស្រុក ដែលជាលទ្ធផលនៃចំណងសាមគ្គីភាព ស្មារតីចែករំលែកទំនួលខុសត្រូវរបស់ប្រជាជាតិនានា ដោយឆ្ពោះទៅគោលដៅជម្រុញការងារធ្វើ    ចំណាកស្រុកដោយស្របច្បាប់ ប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម