02/03/2021 11:14 GMT+7 print

វៀតណាមចូលរួមវង់ចរចាអំពីជំនួយជលផលរបស់ WTO

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។ (រូបថត៖ TTXVN)
 

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអញ្ជើញចូលរួមវង់ចរចានេះ។

ក្រុមចរចាអំពីវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទើបនឹងបាន បញ្ចប់វង់ចរចាខែកុម្ភៈឆ្នាំ២០២១ អំពីជំនួយរបរនេសាទ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២២ដល់ថ្ងៃទី២៨ កុម្ភៈ តាមប្រព័ន្ធវីដេអូ។

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអញ្ជើញចូលរួមវង់ចរចានេះ។ គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចពិភាក្សានានាសំដៅជំរុញកិច្ចចរចាឲ្យឆាប់សម្រេចបានដំណោះស្រាយដ៏សមហេតុផលចំពោះភាគីនានាទាំងអស់ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍប្រកប ដោយនិរន្តរភាពលេខ ១៤.៦ នៃរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកប ដោយ និរន្តរភាពរបស់អង្គការសហប្រជាជាតិ។ វង់ចរចាបន្ទាប់អំពីជំនួយជលផលរបស់ WTO នឹងត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី១៥ មីនា ខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម