28/02/2021 14:14 GMT+7 print

អាមេរិកចង់ដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍

នៅក្នុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc និងឯកអគ្គរដ្ឋទូតបណ្តាអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានជួបសន្ទនាតាមអ៊ិនធឺរណែតជាមួយលោក David Marchick នាយកស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិ (DFC)។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc


ក្នុងកិច្ចពិភាក្សានេះលោក Marchick បានសង្កត់ធ្ងន់ថា DFC ចង់ដើរតួយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់តំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់អាទិភាពខ្ពស់សម្រាប់អនុតំបន់ទន្លេមេគង្គ។ DFC នឹងផ្តោតលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញការវិនិយោគលើ គម្រោងថាមពលបៃតង និងជួយដល់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ តាមរយៈការពង្រឹងប្រព័ន្ធសុខាភិ បាល និងការចែកចាយវ៉ាក់សាំង។ យោងតាមលោក Marchick មានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាង DFC និងវៀត ណាម។

ថ្លែងមតិឯជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានស្នើថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍និងអនុតំបន់ទន្លេមេគង្គ ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពនិងលើកកម្ពស់សមត្ថភាពពាណិជ្ជកម្មឌីជីថលនិងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ដូចជា គម្រោងអាកាសយានដ្ឋាន Long Thanh និងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម