27/02/2021 13:50 GMT+7 print

ស្នើឲ្យក្រសួងសុខាភិបាលវៀតណាមអនុម័តលើវ៉ាក់សាំងបង្ការ Covid-19 ចំនួន២ប្រភេទរបស់អាមេរិកនិងរុស្ស៊ី

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ក្រសួងនឹងធានាចំនួនវ៉ាក់សាំងចំនួន៩០លានដូសមកពីប្រភពផ្គត់ផ្គង់ ផ្សេងៗគ្នា។

វ៉ាក់សាំង របស់ក្រុមហ៊ុន Moderna (អាមេរិក)។
(រូបថត៖ AFP)


នាថ្ងៃទី២៥ កុម្ភៈ ក្រុមប្រឹក្សាពិគ្រោះយោបល់ការផ្ដល់វិញ្ញាបនបត្រចុះបញ្ជីប្រើប្រាស់ថ្នាំឱសថបានបើកកិច្ចប្រជុំហើយឯកភាពដាក់ពាក្យស្នើសុំក្រសួងសុខាភិបាលវៀតណាមអនុម័តលើវ៉ាក់សាំងបង្ការ Covid-19 ចំនួន២ប្រភេទ រួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna (អាមេរិក)និងវ៉ាក់សាំងរបស់ក្រុមហ៊ុន JSC Generium (រុស្ស៊ី) ដើម្បីបម្រើតម្រូវការចាំបាច់ក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 នៅវៀតណាម។

មុននោះ នាដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានអនុម័តជាផ្លូវការលើ ការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន Astra Zeneca (អង់គ្លេស) នៅវៀតណាម។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានបញ្ជាក់ ថាក្នុងឆ្នាំ២០២១ ក្រសួងនឹងធានាចំនួនវ៉ាក់សាំងចំនួន៩០លានដូសមកពីប្រភពផ្គត់ផ្គង់ ផ្សេងៗគ្នា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម