25/02/2021 14:58 GMT+7 print

វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសជិត ១០០ ដែលទទួលភាពជោគជ័យក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩

យោងតាមសារព័ត៌មានអ៊ីនធ័រណេត Business Insider បានឲ្យដឹងថា នាពេលថ្មីៗនេះ មានអត្ថបទមួយដែលកោតសរសើរអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ នៅ វៀតណាម។
 

រូបថតឧទាហរណ៍ (ប្រភព៖ VOV)


កាសែតនេះក៏បានបន្ថែមទៀតថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមប្រទេសជិត ១០០ ដែលទទួលភាពជោគជ័យក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល កូវីដ-១៩។
នៅក្នុងអត្ថបទមានចំណងជើងថា “វៀតណាមជាប់ចំណាត់ថ្នាក់ទី ២ ដែលទទួលជោគជ័យក្នុងការដោះស្រាយជំងឺរាតត្បាកូវីដ-១៩ - ការតាមដានស្វែងរកករណីឆ្លងជំងឺនៅវៀតណាមដល់កំរិតមិនចាំបាច់ត្រូវបិទប្រទេសនៅឡើយ” ។

ទន្ទឹមនឹងនេះ លោក Guy Thwaites - វេជ្ជបណ្ឌិតម្នាក់ផ្នែកជំងឺឆ្លងដែលធ្វើការនៅមន្ទីរពេទ្យធំមួយទទួលបន្ទុកការព្យាបាលអ្នកជម្ងឺកូវីដ-១៩ បានអះអាងថារដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងប្តូរផ្តាច់បំផុត។ យោងតាមលោក Guy Thwaites សាលារៀនត្រូវបានបិទ ហើយជើងហោះហើរអន្តរជាតិមកកាន់វៀតណាមក៏ត្រូវបានរឹតបន្តឹងផងដែរ។ រដ្ឋាភិ បាលវៀតណាមបានធ្វើអ្វីៗឱ្យសាមញ្ញបំផុត តាមការអាចធ្វើទៅបានយ៉ាងឆាប់រហ័សផងដែរ។

រីឯលោក Kamal Malhotra អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា ជោគជ័យរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ- ១៩ គឺផ្អែកលើកត្តាចំនួន ៣ រួមមានការតាមដានស្វែងរកករណីឆ្លងជំងឺកូវីដ-១៩ ការធ្វើតេស្តជាយុទ្ធសាស្ត្រ និងការផ្ញើសារយ៉ាងច្បាស់លាស់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម