24/02/2021 15:58 GMT+7 print

វៀតណាមរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីខិតខំប្រឹងប្រែងដំណោះស្រាយ បញ្ហានៅប្រទេសសូម៉ាលី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ស្ថានបេសកកម្មផ្តល់ជំនួហឧបត្ថម្ភនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី (UNSOM)។

លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ (រុបថត៖ Vov)


នាថ្ងៃទី ២២ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ស្ថានបេសកកម្មផ្តល់ជំនួហឧបត្ថម្ភនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី (UNSOM)។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលសូម៉ាលីនិងបណ្តារដ្ឋជាសមាជិកដទៃទៀត មមាញឹកតភ្ជាប់ការចរចារគ្នាជាបន្ទាន់ឡើងវិញ ដើម្បី លុបចោលនូវរាល់ការខ្វែងគំនិត ឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងនយោបាយស្តីពីពេលវេលានិងផែនការបោះឆ្នោត។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយខាងហិរញ្ញវត្ថុ បច្ចេកទេស និងវិធានការការពារប្រជាជនក្នុងដំណើរការរៀបចំ និងចូលរួមការបោះឆ្នោតផងដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម