23/02/2021 14:52 GMT+7 print

វៀតណាមចូលរួមកិច្ចប្រជុំជាប្រចាំលើកទី៤៦របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ថ្លែងនៅសម័យប្រជុំជាន់ខ្ពស់ លោក Pham Binh Minh បានលើកឡើងរាល់ការចូលរួមចំណែករបស់វៀតណាមដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ដូចជាការផ្ដល់ជំនួយជាម៉ាស់ការពារ សម្ភារៈបរិក្ខារពេទ្យជូនចំពោះប្រទេសនិងដៃគូអន្តរជាតិជាង៥០។

កិច្ចប្រជុំជាប្រចាំលើកទី៤៦របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកនាថ្ងៃទី២២ កុម្ភៈ នៅទីស្នាក់ការអ.ស.បនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ដោយសារតែផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 សកម្មភាពដំបូងនៃកិច្ចប្រជុំលើកនេះគឺសម័យពិភាក្សាជាន់ខ្ពស់ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់ចំនួន ១១៥។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញចូលរួមព្រឹត្តិការណ៍នេះផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានប្រកាសថា វៀតណាមនឹងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បអាណត្តិ២០២៣-២០២៥។ (រូបថត៖ baoquocte.vn)


ថ្លែងនៅសម័យប្រជុំជាន់ខ្ពស់ លោក Pham Binh Minh បានលើកឡើងរាល់ការចូលរួមចំណែករបស់ វៀតណាមដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ដូចជាការផ្ដល់ជំនួយជាម៉ាស់ការពារ សម្ភារៈបរិក្ខារពេទ្យជូនចំពោះប្រទេសនិងដៃគូអន្តរជាតិជាង៥០។ មហាសន្និបាតអ.ស.បក៏បានអនុម័តជាឯកឆ័ន្ទលើការជ្រើសរើសថ្ងៃទី២៧ ធ្នូ ជាទិវាអន្តរជាតិត្រៀមបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដែលត្រូវបានស្នើឡើងដោយវៀតណាមផងដែរ។

នៅសម័យប្រជុំជាន់ខ្ពស់នេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានប្រកាសថា ក្នុងនាមជាបេក្ខជននៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមនឹងចូលរួមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បសម្រាប់អាណត្តិ២០២៣- ២០២៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម