19/02/2021 17:42 GMT+7 print

វៀតណាមគាំទ្រនិងអបអរសាទរចំពោះអគ្គនាយិការថ្មី នៃអង្គការ WTO

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធិជាមួយលោកស្រី Okonjo-Iweala ហើយមានជំនឿជាក់ថា លោកស្រី Okonjo-Iweala មានសមត្ថភាពជាអ្នកដឹកនាំយ៉ាងពេញលេញ ដើម្បីដឹកនាំអង្គការ WTO។

អគ្គនាយិការថ្មី នៃអង្គការ WTO (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពិសេសនាពេលថ្មីៗនេះ នៃមហាសន្និបាតអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីការតែងតាំងអគ្គនាយិការថ្មីនៃអង្គការ WTO  នោះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវបានអះអាងថា វៀតណាមគាំទ្រនិងអបអរសាទរចំពោះលោកស្រី Okonjo-Iweala ដែលត្រូវបានជ្រើសតាំងជាអគ្គនាយិការអង្គការ WTO។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធិជាមួយលោកស្រី Okonjo-Iweala ហើយមានជំនឿជាក់ថា លោកស្រី Okonjo-Iweala មានសមត្ថភាពជាអ្នកដឹកនាំយ៉ាងពេញលេញ ដើម្បីដឹកនាំ អង្គការ WTO ក្នុងដំណាក់កាលដែលពោរពេញទៅដោយការលំបាកសាកល្បងដូចនាបច្ចុប្បន្ននេះ ដោយសម្រេចបានរាល់គោលដៅនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបម្រើផលប្រយោជន៍របស់ប្រទេសជាសមាជិកទាំងអស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម