18/02/2021 00:01 GMT+7 print

​​ក្របីក្នុងជីវភាពរស់នៅវប្បធម៌វៀតណាម

ក្នុងសតិអារម្មណ៍អំពីសត្វនៃប្រជាជនវៀតណាម សតិអារម្មណ៍អំពីសត្វក្របីមានមុនគេបង្អស់។ រូបភាពសត្វក្របីបានបង្ហញនៅលើគ្រប់វិស័យទាំងអស់ ក្នុងជីវភាពរស់នៅ ស្មារតី សតិអារម្មណ៍ តាំងពីរាប់ពាន់ឆ្នាំមុន។

ពេលបរិយាយដល់ប្រតិទិន នៃប្រទេសមួយចំនួននៅអាស៊ីបូព៌ា ក្នុងនោះមានប្រទេសវៀតណាម នៅឆ្នាំទាំង១២ ក្របីមាននាមថាឆ្លូវ ឈរលំដាប់ទីក្រោយឆ្នាំជូតនិងឈរមុខសត្វទាំង១០គឺ ខ្លា ឆ្មា (ខ្មែរគឺទន្សាយ) នាគ ពស់ សេះ ពពែ ស្វា មាន់ ឆ្កែ ជ្រូក។ សត្វទាំង១២នេះ ឈរនៅក្នុងហោរាសាស្រ្ត គឺតំណាងឱ្យសព្វសត្វទាំងពួង។

អ្នកនៅលោកខាងកើត បានរកឃើញនិងដាក់ឈ្មោះឱ្យតារា៤ក្រុម រួមមានតារាសំខាន់២៨ ក្នុងនោះមានតារាឆ្លូវ ចំណុះពួកតារា Xuanwu។ តាមទស្សនាទាននៃអ្នកលោកខាងកើត ផ្កាយក្របី (Niu Xiu) ជាផ្កាយមានពន្លឺភ្លឺ ចែងចាំង។ វាតែងបានភ្ជាប់នឹងអ្នកមានបញ្ញាញាណឈ្លាសវៃ។



ពិធីច្រត់ព្រះនង្គ័លបានរៀបចំនៅឃុំតៀនសើន (Tien Son) ទីរួមខេត្តយីតៀន (Duy Tien) ខេត្តហាណាម (Ha Nam) ជាពិធីមួយមានអត្ថន័យជំរុញកសិកម្ម បានប្រព្រឹត្តិទៅនៅថ្ងៃ៧ ខែ១ចន្ទគតិ ជារៀងរាល់ឆ្នាំ។ លើកដំបូងពិធីច្រត់ព្រះនង្គ័លនេះ បានប្រព្រឹត្តិទៅនៅសតវត្សរ៍ទី១០ នៅស្រុកកំណើតស្តេច ឡេ ដាយហាញ (Le Dai Hanh)។ ក្នុងរូបថត៖ សម្តែងឡើងវិញ នូវទិដ្ឋភាពស្តេច ឡេ ដាយហាញ (Le Dai Hanh) ភ្ជួរស្រែដើមឆ្នាំ។ រូបថត៖ កាសែតរូបថតវៀតណាម

 

ពិធីជល់ក្របី ដោសើន (Do Son) ជាទំនៀមទម្លាប់មួយនៃអ្នកភូមិមួយម៉ឺនសំណាញ់ នៅតំបន់សមុទ្រដោសើន (Do Son) ខេត្តហាយភុង (Hai Phong) មានមកតាំងពីបុរាណ បានប្រព្រឹត្តិទៅនៅថ្ងៃ៩ ខែ៨ចន្ទគតិ ជារៀងរាល់ឆ្នាំ។ រូបថត៖ កាសែតរូបថតវៀតណាម

 

រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៤ ថ្ងៃ៥ នៃបុណ្យចូលឆ្នាំថ្មីវៀតណាម មានក្របីគោជាង២០ក្បាល សាងដោយចំបើង នៅឃុំដាយដុង (Dai Dong) ស្រុកវិញទឿង (Vinh Tuong) ខេត្តវិញភុក (Vinh Phuc) ប្រមូលផ្តុំនៅវិហារបូជា ផ្តើមចូលឆ្នាំថ្មីជាមួយនឹងពិធីបុណ្យ “ក្របីចំបើង”។ រូបថត៖ កាសែតរូបភាពវៀតណាម

 

ជនជាតិម៉ុងនៅឃុំខាវផា (Khau Pha) ស្រុកមូកាងចាយ (Mu Cang Chai) ខេត្តអៀនបាយ (Yen Bai) ប្រើក្របីភ្ជួរនៅលើស្រែកាំជណ្តើរ បន្ទាប់ពីរដូវទឹកចូលស្រែ។ រូបថត៖ កាសែតរូបភាពវៀតណាម

 

ផ្សារក្របីកានកូវ (Can Cau) ស្រុកស៊ីម៉ាកាយ (Si Ma Cai) ខេត្តឡាវកាយ (Lao Cai) ជុំគ្នានៅថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ជាផ្សារលក់ក្របីធំបំផុត នៅភូមិភាគខាងជើង ជាមួយនឹងសត្វក្របីបានដោះដូរ រៀងរាល់លើកប្រហែល២០០ក្បាល។ រូបថត៖ កាសែតរូបភាពវៀតណាម

 

“ម៉ក្វាំនក្វាយ - Mo Khoan Khoai” ជាពិធីចេតនាភាពមួយរបស់បងប្អូនលឺ (Lu) នៅស្រុកតាមដឿង (Tam Duong) ខេត្តឡាយចូវ (Lai Chau) សម្តែងពីទឹកចិត្តដឹកគុណចំពោះ “លោកក្របី” ជាសត្វជិតដិតនឹងប្រជាកសិករ។  រូបថត៖ កាសែតរូបភាពវៀតណាម

 

អាចារ្យ ត្រេវ ចយហិន (Trieu Choi Hin) នៅឃុំហូធូវ (Ho Thau) ស្រុកហ្វាងស៊ូភី (Hoang Su Phi) ខេត្តហាយ៉ាង (Ha Giang) ប្រើត្រែនិងផ្លុំស្នែងក្របី ដើម្បីអញ្ជើញព្រះអាទិទេព នាពិធីអំណបាយថ្មី។ រូបថត៖ កាសែតរូបភាពវៀតណាម

 

ពិធីចាក់ក្របីជាពិធីបុណ្យមួយ គោលបំណងបូជាយញ្ញដល់ព្រះអាទិទេព ដូនតាដែលមានបំណាចកសាងភូមិស្រុក និងជប់លៀងរដូវអំណោយផលនៃជនជាតិទាំងអស់ដែលរស់នៅតំបន់តីង្វៀន (Tay Nguyen) ប្រទេសវៀតណាម។ រូបថត៖ កាសែតរូបភាពវៀតណាម

 

វាលទំនាបទន្លេគឺឡុង តែងមានទឹកជំនន់នៅខែមេសា ជារៀងរាល់ឆ្នាំ ដើមឈើងាប់ គ្មានស្មៅឱ្យក្របីស៊ី ទីកន្លែងក្របីដេក។ ដើម្បីសងគុណដល់ក្របីធ្លាប់ស្មោះត្រង់រួមសុខទុក្ខនឹងប្រជាកសិករ បង្កើតបានគ្រាប់ស្រូវ ប្រជាកសិករបានលែងក្របីឆ្លងកាត់ទឹកលិច ទៅរកតំបន់ដីខ្ពស់មានស្មៅស្រស់។ ហេតុនេះហើយ រដូវទឹកលិចក៏ជារដូវលែងក្របី នៅភូមិភាគខាងត្បូងវៀតណាម។ រូបថត៖ កាសែតរូបភាពវៀតណាម

 

ក្នុងទស្សនាទាននៃវប្បធម៌វៀតណាម ក្របីក៏ជាសត្វទេពមួយក្បាល។ តាមវិហារបូជា វត្តជាច្រើន នៅប្រទេសវៀតណាម បានឆ្លាក់និងសាងជារូបសំណាកក្របី។ វិស័យបុរាណវិទ្យាបានរកឃើញ រូបសំណាកក្របីជាច្រើន នៅសម័យកាលកសាងទឹកដីដំបូង ក្នុងកេរដំណែល ឌីញចាង (Dinh Chang) បន្ទាប់មកគឺរូបសំណាកក្របីថ្ម នៅវត្ត គីមងឺ (Kim Nguu) (ខេត្តបាក់និញ - Bac Ninh)។

ចំពោះប្រទេសជាតិកសិកម្មស្រូវទឹក ដូចប្រទេសវៀតណាម រាប់ពាន់ឆ្នាំមកហើយ បង្កើតបានជាពាក្យស្លោក សុភាសិត “ក្របីជាទ្រព្យសម្បត្តិប្រចាំគ្រួសារ” “ទិញក្របី ការប្រពន្ធ ធ្វើផ្ទះ...” “ស្រែជ្រៅ ក្របីមេ” “ប្រាំបួនជម្រុក ក្របីដប់ក្បាល” ជាដើម បង្ហាញពីតួនាទីដ៏សំខាន់នៃសត្វក្របី ចំពោះទ្រព្យសម្បត្តិនៃប្រជាកសិករ។ ក្រៅពីនោះ បណ្តោយពីភូមិភាគខាងជើងរហូតដល់ភូមិភាគខាងត្បូងវៀតណាម រៀងរាល់ឆ្នាំមានពិធីបុណ្យរាប់រយ ពាក់ព័ន្ធដល់ជំនឿក្របី។

 

ក្របីមាសបានជ្រើសធ្វើជាសត្វទេពនៃSEA Games 22 បានរៀបចំនៅប្រទេស​វៀត​ណាម​ឆ្នាំ២០០៣។

ក្របី នៅមានវត្តមានក្នុងឃ្លាំងវប្បធម៌​ប្រជាប្រិយ ជាមួយនឹងសុភាសិត ពាក្យស្លោក កំណាព្យ ពាក្យបណ្តៅ រឿងព្រេង និងទេវកថាជាដើម​។

អាចនិយាយបានថា ក្របីចំពោះប្រជាកសិករគឺជា “ទ្រព្យសម្បត្តិប្រចាំគ្រួសារ” ជាកល្យាណមិត្ត ផ្សារភ្ជាប់នឹងមនុស្សលោក រាប់ពាន់ឆ្នាំ ក៏ដូចជាគុម្ពឫស្សីផ្សារភ្ជាប់នឹងថ្នល់ភូមិ ចម្ការ ជ្រុងទីធ្លា នៃសង្គមគ្រួសារនីមួយៗនិងភូមិស្រុកជនបទវៀតណាម៕

អត្ថបទនិងរូបថត៖ កាសែតរូបភាពវៀតណាម