15/02/2021 15:19 GMT+7 print

ប្រជាជននៅតំបន់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីរាយ

ប្រជាជននៅភូមិ Sat ឃុំ Truong Son ស្រុក Quang Ninh ខេត្ត Quang Binh ត្រូវចាកចេញពីភូមិ ហើយទៅស្នាក់នៅតាមទីទួលបណ្តោះអាសន្ន
 

រហូតមកដល់ពេលនេះ ស្រុក Quang Ninh ខេត្ត Quang Binh បានរៀបចំមណ្ឌលតាំងទីលំនៅថ្មី ដើម្បីបញ្ជូនអ្នកភូមិ Sat ទាំងអស់ចេញពីតំបន់គ្រោះថ្នាក់។

ស្ថានភាពជំនន់ទឹកភ្លៀងកាល ពី ឆ្នាំ ២០២០ បានបណ្តាលឱ្យបាក់ដីភ្នំ ហើយគម្រាមកំហែងដល់អាយុជីវិតនិងទ្រព្យសម្បត្តិ ព្រមទាំងបណ្តាលឱ្យប្រជាជននៅភូមិ Sat ឃុំ Truong Son ស្រុក Quang Ninh ខេត្ត Quang Binh ត្រូវចាកចេញពីភូមិ ហើយទៅស្នាក់នៅតាមទីទួលបណ្តោះអាសន្ន ដើម្បីរង់ចាំការតាំងទីលំនៅថ្មី។ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ប្រជា ជននៅភូមិ Sat ទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានជាបរិយាកាសទទួលអំណររបស់អ្នកភូមិកាន់តែសប្បាយរីយរាយ។ រហូតមកដល់ពេលនេះ ស្រុក Quang Ninh ខេត្ត Quang Binh បានរៀបចំមណ្ឌលតាំងទីលំនៅថ្មី ដើម្បីបញ្ជូនអ្នកភូមិ Sat ទាំងអស់ចេញពីតំបន់គ្រោះថ្នាក់។ តាមផែនការក្រោយពីបុណ្យតេតនោះមណ្ឌលតាំងទីលំនៅថ្នីនឹងបញ្ចាប់ការសាងសង់ជាស្ថាពរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម