14/02/2021 13:45 GMT+7 print

វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាង ២ ពាន់លានដុល្លារក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំ ២០២១

រូបថត៖ VOV
 

គិតរហូតដល់ចុងខែមករាឆ្នាំ ២០២១ ចំនួនទុនដែលបានចុះបញ្ជីថ្មី បែសម្រួលនិងចូលរួមដើមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស បានកើនឡើងដល់ជាង ២ ពាន់លានដុល្លារអាមេរិក។

ទុនវិនិយោគបរទេស បានវិនិយោគក្នុងវិស័យចំនួន ១៤ ក្នុងនោះមានឧស្សាហកម្មកែច្នៃនិងផលិតកម្មដែល ឈរលំដាប់ទី ១ ដោយមានទុនវិនិ យោគជិត ១,៥៤ ពាន់លានដុល្លារអាមេរិក។ ទស្សនវិស័យទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅ វៀតណាមក្នុងឆ្នាំ ២០២១ គឺជាចំណុចភ្លឺស្វាងក្នុងបរិបទដែលវិនិយោគិនធំៗ មធ្យមនិងតូចជាច្រើន មកពីបណ្តាប្រទេសអភិវឌ្ឍន៍ បានបង្វែរការវិនិយោគមកវៀតណាមជាបណ្តើរៗ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានឲ្យដឹងថា៖ "នាពេលខាងមុខ ទុនវិនិយោគបរទេសនឹងបំពេញបន្ថែមសមត្ថភាពផលិតកម្មថ្មីដល់សេដ្ឋកិច្ចដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ទី ២ ទំនុកចិត្តរបស់វិនិយោគិនទៅលើស្ថាប័ននិងគោលនយោបាយរបស់រដ្ឋាភិបាល។ នេះក៏ជាពេលវេលាដើម្បីជ្រើសរើសនិងវិនិយោគលើបច្ចេកវិទ្យាខ្ពស់ដោយមិនប៉ះពាល់ដល់បរិស្ថាន”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម