12/02/2021 11:20 GMT+7 print

បណ្តាប្រទេសទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងបរិបទ “ធម្មតាថ្មី”

ជីវភាពរស់នៅរបស់ប្រជាជននៅលើពិភពលោកបានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយសារការរីករាល ដាលនៃជំងឺ Covid-19 ហើយរបៀបទទួលបុណ្យចូលឆ្នាំថ្មីរបស់បណ្តាប្រទេសអាស៊ីក៏មានការផ្លាស់ប្តូរផងដែរ។

ជីវភាពរស់នៅរបស់ប្រជាជននៅលើពិភពលោក បានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំកន្លងមកដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរបៀបអបអរសាទរបុណ្យតេតរបស់បណ្តាប្រទេសអាស៊ីក៏មានការផ្លាស់ប្តូរផងដែរ។ ការប្រមូលផ្តុំមានការរឹតត្បិត រាល់ព្រឹត្តិការណ៍ទទួលអំណរឆ្នាំថ្មីត្រូវបានលុបចោល ពុំមានការធ្វើដំណើរកំសាន្ត ហើយចំណាយពេលច្រើនសម្រាប់ក្រុមគ្រួសារ ទាំងនេះគឺជារបៀបដែលប្រជាជននៅប្រទេសអាស៊ីជាច្រើនអបអរបុណ្យតេតក្នុងបរិបទ«ធម្មតាថ្មី»។ ទោះជាយ៉ាងណាក៏ដោយក្តីសប្បាយរីករាយចំពោះការស្វាគមន៍ឆ្នាំថ្មីនៅតែមានភាពផ្តល់ក្តីសង្ឃឹមនិងសុទិដ្ឋិនិយម សម្រាប់ប្រជាជននៃប្រទេសទាំងអស់នៅក្នុងឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១។

ជាក់ស្តែង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី តាមដងផ្លូវដែលមានជនជាតិចិនរស់នៅច្រើននៅប្រទេសសិង្ហបុរី ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងអំពូលគោមចម្រុះពណ៌។ រាល់វិធានការដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ត្រូវបានធានា ដើម្បីឱ្យប្រជាជនអាចអបអរបុណ្យតេតដោយសុវត្ថិភាពនិងសប្បាយរីករាយ។ ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីបានឲ្យដឹងថាព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីនេះនឹងត្រូវបានបង្រួមជាអប្បបរមានិងកាត់បន្ថយពេលវេលា ដើម្បីរារាំងឲ្យមនុស្សប្រមូលផ្តុំគ្នាជាច្រើនផងដែរ។

មិនដូចបរិយាកាសដែលមានមនុស្សច្រើនជារៀងរាល់ឆ្នាំ នៅស្ថានីយ៍រថភ្លើងក្រុងប៉េកាំង ប្រទេសចិនមិនសូវមានមនុស្សច្រើននៅឆ្នាំនេះទេ។ ដើម្បីរារាំងការរីករាលដាលនៃជំងឺរាតត្បាតនេះ រដ្ឋាភិបាលចិនអំពាវនាវឱ្យប្រជាជន “ទទួលអំណរបុណ្យតេតនៅនឹងកន្លែងរបស់ខ្លួន” ដើម្បីជៀសវាងធ្វើដំណើរទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

រីឯប្រទេសម៉ាឡេស៊ីវិញ បានសម្រេចចិត្តបន្ធូរបន្ថយវិធានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ  កូវីដ១៩ ដោយអនុញ្ញាតឱ្យរៀបចំពិធីជួបជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីលើកនេះ។ ដូច្នោះហើយពិធីជួបជុំគ្នាទាំងនេះមានមនុស្សមិនលើសជាង ១៥ នាក់ ដែលក្នុងនោះមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់រវាងស្រុកឬរដ្ឋនានាបានឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម