13/02/2021 00:01 GMT+7 print

នំចឹង (chung) ហុងឡូ

ឃុំហុងឡូ (Hung Lo) (ទីក្រុងវៀតទ្រី - Viet Tri ខេត្តភូថ័រ - Phu Tho) ល្បីឈ្មោះជាមួយនឹងមុខរបរវេចនំចឹង (chung) ផ្សារភ្ជាប់នឹងប្រពៃណី នាកាលសម័យស្តេចហុងវឿង (Hung Vuong) កសាងទឹកដីវៀតណាម។

មានរឿងដំណាលថា នានិទាឃរដូវ ស្តេចហុង (Hung) (២៨៧៩ - ២៥៩ មុនគ្រិស្តស័ករាជ) មានប្រសាសន៍ឱ្យបើកពិធីបុណ្យ និងបង្គាប់កូនថា “កូនណាស្វែងរកបានអាហារឆ្ងាញ់ ដើម្បីរៀបលើតុអាហារហើយមានអត្ថន័យល្អ យើងនឹងឱ្យស្នងរាជ្យ”។ កូនៗរបស់ស្តេចហុង (Hung) បានប្រណាំគ្នាធ្វើនំប្លែក ចេញពីគ្រឿងពិសេសកម្រ មកពីគ្រប់ទីកន្លែង។ រាជបុត្រ ឡាងឡិវ (Lang Lieu) ជាកូនទី១៨ នៃស្តេចហុង (Hung) ដែលមានចរិតស្លូតបូត ស្មោះត្រង់ យប់ដេកសុបិនឃើញទេវតាមួយព្រះអង្គមកប្រាប់ថា៖ “នៅលើលោកិយនេះគ្មានវត្ថុអ្វី មានតម្លៃស្មើនឹងអង្ករ ពីព្រោះអង្ករជារបស់សម្រាប់ចិញ្ចឹមប្រជាជន ... ប្រសិនបើយកអង្ករដំណើបវេចមានរូបរាងមូល តំណាងឱ្យព្រះអាទិត្យ ឬប្រើវេចជារូបចតុកោណ តំណាងឱ្យផែនដី ខាងក្នុងធ្វើស្នូលឱ្យឆ្ងាញ់ ដូច្នេះរាជបិតា គាប់ព្រះរាជហឫទ័យ នឹងបានតែងតាំងជាមិនខាន”។



នំចឹង (chung) នៅឃុំហុងឡូ (Hung Lo) ល្បីឈ្មោះ ដោយសារបានជ្រើសរើសវត្ថុធាតុ ហ្មត់ចត់ តាំងពីសាច់ ស្លឹកវេច និងចម្អិនដោយចង្រ្កានធ្យូង។

 

ឃុំហុងឡូ (Hung Lo) រក្សាមុខរបរវេចនំចឹង (chung) តាមទម្រង់រូបភាពផលិតទំនិញ។

 

បានដឹង ឃុំហុងឡូ (Hung Lo) ប្រកបមុខរបរវេចនំចឹង (chung) ប្រពៃណី ថ្វាយដល់ស្តេចហុង (Hung) នាឱកាលបុណ្យគម្រប់ខួបសេ្តចហុងវឿង (Hung Vuong)។

 

នំចឹង (chung) បានក្លាយទៅជានំពិសេសប្រចាំតំបន់ មានការពេញនិយមពីសហគមន៍វៀតណាម។

 

ប្រជាជនឃុំហុងឡូ (Hung Lo) បានខេត្តជ្រើសជាមូលដ្ឋានធ្វើផលិតផលនំចឹង (chung) បម្រើវិស័យទេសចរណ៍របស់ខេត្ត។

 

ធ្វើតាមសម្តេចទេវតាបង្គាប់ប្រាប់ ពេលលើកឡើងថ្វាយដល់ស្តេចសោយ មានអារម្មណ៍ឆ្ងាញ់ ហើយសរសើរមានអត្ថន័យល្អប្រពៃ  ក៏ឱ្យរាជបុត្រស្នងរាជ្យភ្លាម។ ទីកន្លែងដែលរាជបុត្រឡាងឡិវ (Lang Lieu) ធ្វើនំចឹង (chung) មានកំណត់ត្រាគឺឃុំហុងឡូ (Hung Lo) សព្វថ្ងៃ។

សព្វថ្ងៃ ហុងឡូ (Hung Lo) មានគ្រួសារប្រកបមុខរបរជិត២០០គ្រួសារ ផ្គត់ផ្គង់នំចឹង (chung) សម្រាប់ខេត្តភូថ័រ (Phu Tho) ទទួលចូលឆ្នាំថ្មីវៀតណាម។ ប្រជាជនឃុំហុងឡូ (Hung Lo) មានមោទនភាពចំពោះមុខរបរប្រពៃណីរបស់ដូនតា ពីព្រោះនំចឹង (chung) នៅទីនេះ តំណាងឱ្យកូនចៅទូទាំងប្រទេស ថ្វាយអំណោយឧទ្ទិសដល់ស្តេចហុង (Hung) ជារៀងរាល់ឆ្នាំឱ្យតែនិទាឃរដូវមកដល់៕

អត្ថបទ៖ វីថាវ រូបថត៖ កុងដាត
ប្រែសម្រួល៖ រីកើង​