07/02/2021 10:31 GMT+7 print

តម្លៃនាំចេញអង្កររបស់វៀតណាមបន្តកើនឡើង

បច្ចុប្បន្ននេះ អង្ករវៀតណាមមានតម្លៃខ្ពស់ជាង តម្លៃអង្ករឥណ្ឌា ៥ % ប៉ុន្តែទាបជាងតម្លៃអង្ករថៃ។

យោងតាមនាយកដ្ឋានកែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងខែមករា តម្លៃនាំចេញអង្កររបស់វៀតណាមបានកើនឡើងបន្តិចពោលគឺ ៣ ដុល្លារ/តោន បើប្រៀបធៀបនឹងចុងខែធ្នូឆ្នាំមុន ដែលឡើងដល់ ៥០៣ ដុល្លារ/តោន។ បច្ចុប្បន្ននេះ អង្ករវៀតណាមមានតម្លៃខ្ពស់ជាងតម្លៃអង្ករឥណ្ឌា ៥ % ប៉ុន្តែទាបជាងតម្លៃអង្ករថៃ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមករា បរិមាណអង្ករនាំចេញរបស់វៀតណាមមានចំនួន ២៨០ ពាន់តោន ដែលមានតម្លៃ ១៥៤ លានដុល្លារអាមេរិក។ សមាគមស្បៀងអាហារវៀតណាមព្យាករណ៍ថា ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំនេះនៅតែរក្សាសញ្ញាសុទិដ្ឋិនិយម ទាំងបរិមាណនិងតម្លៃលក់។ ទីផ្សារនាំចេញសំខាន់របស់វៀតណាមដូចជា ហ្វីលីពីន និងអាហ្វ្រិកបន្តចុះកិច្ចសន្យាទិញអង្ករវៀតណាមជាមួយតម្លៃនាំចេញក្នុងកម្រិតគួរជាទីពេញចិត្តផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម