29/01/2021 22:57 GMT+7 print

រដ្ឋាភិបាលវៀតណាមបន្តពង្រឹងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

ជាមួយនឹងស្ថានភាពនៃការតាមដានស្នាមនិងអនុវត្តវិធានការបង្ការជាច្រើនដូចបច្ចុប្បន្ន ប្រហែលជាក្នុងរយៈពេល ៨ ថ្ងៃទៀត នឹងទប់ស្កាត់បានការឆ្លងរាលដាលជាពុំខាន។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មានមុននឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩


នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២៩ ខែមករា ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី ២៩ មករានេះ វៀតណាមរកឃើញករណីឆ្លងកូវីដ ចំនួន ៥៣ នាក់ទៀត។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងស្ថានភាពនៃការតាមដានស្នាមនិងអនុវត្តវិធានការបង្ការជាច្រើនដូចបច្ចុប្បន្ន ប្រហែលជាក្នុងរយៈពេល ៨ ថ្ងៃទៀត នឹងទប់ស្កាត់បានការឆ្លងរាលដាលជាពុំខាន។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា ករណីឆ្លងកូវីដ ១៩ ចំនួន ៥០ នៅរសៀលថ្ងៃទី ២៩ នេះ អាចជាការរកឃើញដ៏ធំបំផុតក្នុងការផ្ទុះឡើងលើកនេះ។ ទាក់ទងនឹងការប្តេជ្ញាចិត្តចំណាយរយៈពេល ១០ ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាល  ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅតែរក្សាការប្តេជ្ញាចិត្តនេះ។ យោងតាមលោកឧបនាយករដ្ឋមន្រ្តី ការតាមដានស្នាមដែលបានប្រតិបត្តិយ៉ាងបន្ទាន់និងមានប្រសិទ្ធិភាព។

សូមគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៥ ខែមករា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានកត់ត្រាករណីចំនួន ១៤៩ ករណី ដែលឆ្លងកូវីដ ១៩ នៅក្នុងខេត្តនិងក្រុងចំនួន ៥ រួមមាន ទីក្រុង Hai Duong  (១៣០ ករណី) ខេត្ត Quang Ninh  (១៥ ករណី) ហាណូយ (២ ករណី) និង Hai Phong (១ ករណី)៕