28/01/2021 10:09 GMT+7 print

ក្នុងថ្ងៃធ្វើការទី ៤ នៃមហាសន្និបាតលើកទី ១៣ របស់បក្ស ៖បន្តពិភាក្សាលើសេចក្តីព្រាងឯកសារដែលបានជម្រាបជូនមហាសន្និបាតលើកទី ១៣ របស់បក្ស

នាព្រឹកថ្ងៃទី ២៨ ខែមករា ​តាងនាម ​គណៈ​ប្រធាន​ដំណើរការ​មហាសន្និបាត លោក វឿង ឌីញហ្វេ (Vuong Dinh Hue)​ សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការបក្ស ទីក្រុងហាណូយ បានដឹកនាំកិច្ច​ពិភាក្សាស្តីពី​សេចក្តីព្រាងឯកសារ នានា ក្នុងមហាសន្និបាតលើកទី ១៣ របស់បក្ស។
 

លោក វឿង ឌីញហ្វេ (Vuong Dinh Hue)​ សមាជិកការិយាល័យ​នយោបាយ លេខាធិការគណៈកម្មាធិការបក្ស ទីក្រុងហាណូយ​ក្នុងនាមជាប្រធានបានដឹកនាំកិច្ចពិភាក្សា នាព្រឹកថ្ងៃទី ២៨ មករា។ (រូបថត៖ VNA)

 


បន្តកម្មវិធីធ្វើការនៃមហាសន្និបាតលើកទី ១៣ របស់​បក្ស​ នៅព្រឹក​ថ្ងៃទី ២៨ មករា មហាសន្និបាត​បានធ្វើការ នៅសាលប្រជុំ​និង​ពិភាក្សាលើសេចក្តីព្រាងឯកសារ។

នៅក្នុងសម័យប្រជុំនេះប្រតិភូបានពិភាក្សា វិភាគនិង​បញ្ជាក់​ខ្លឹមសារនូវការជំរុញ កំណែទម្រង់រដ្ឋបាល ពង្រីក កម្លាំង​នៃប្រព័ន្ធ​នយោបាយនិងសង្គមទាំងមូល ក្នុងការសំរេច​គោលដៅ​ កាត់បន្ថយ​ភាពក្រីក្រប្រកបដោយចីរភាព នៅតាម​តំបន់ភ្នំ​និងតំបន់ដែល​មានជនជាតិភាគតិច។ អប់រំ​ឧត្តមគតិបដិវត្ត ស្នេហាជាតិ លើកទឹក​ចិត្តឆន្ទៈ​និងបំណងប្រាថ្នា​ ដើម្បីខិតខំប្រឹងប្រែង​របស់ស្រទាប់យុវជន លើកកម្ពស់សក្តានុពល​និង​ភាពខ្លាំងរបស់តំបន់និមួយៗ  .../.